Connect with us

ជីវិតកម្សាន្ដ

កន្លងផុតទៅ ១២ ឆ្នាំ តួសម្ដែងប្រុស-ស្រី ក្នុងរឿង ”First Love” មានស្ថានភាពបែបណាខ្លះ?

បានផុស

នៅ

បើ​និយាយ​ពី​រឿង​ស្នេហា​បែបយុវវ័យ កាលសម័យកាលឆ្នាំ ២០១០ ទស្សនិកជន​ប្រាកដជា​ស្គាល់ពីភាពយន្តថៃ ”First Love” ដែលចូលរួមសម្ដែងដោយតារាប្រុសMarioនិង Baifern មិនខាន។

យ៉ាងណាមិញ​ គិត​​មក​ដល់បច្ចុប្បន្នភាពយន្ត​ស្នេហា​ក្មេងៗមួយនេះមាន​រយៈពេល ១២ ឆ្នាំហើយ។ តើ​តួសម្ដែង​ប្រុស-ស្រី ​ដែល​បង្ហាញ​វត្តមាន​ក្នុង​រឿង ​”First Love”​ មាន​ស្ថានភាព​បែប​ណា​ខ្លះទៅហើយ?

១ Shone សម្ដែង​ដោយ Mario Maurer

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយាយ​តាម​ត្រង់ ទោះ​ប៉ុន្មាន​ឆ្នាំ​កន្លងផុតទៅ Mario នៅតែរក្សាមុខមាត់ឲ្យក្មេង​ដដែល។ មិនថា​ពេល​កន្លង​ទៅយូរឆ្នាំតែ​តារាប្រុសរូបនេះ​ នៅ​តែ​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស ​និង​កាន់​តែ​ល្បីល្បាញ​ក្រោយ​សម្ដែង​រឿង​នេះ​ចប់។ បច្ចុប្បន្ន​ Mario ជា​តារា​សម្ដែង​ស្ថិត​ក្រោម​ទ្រនំ​ប៉ុស្តិ៍​លេខ៣ និងកំពុង​សាង​កេរ្ត៏ឈ្មោះ​ឲ្យ​កាន់តែល្បីខ្លាំងជាងនេះ។

២ Nam សម្តែង​ដោយ Baifern Pimchanok

ពេលវេលាកាន់តែកន្លងផុត​ទៅ Baifern កាន់តែ​ធំ​ឡើង​និងក្លាយ​​តារា​ស្រី​មាន​ផ្ទៃមុខ​ស្រទន់​​ទាក់ទាញ​មន្តស្នេហ៍​យ៉ាង​ខ្លាំង។ ក្រៅពី​មាន​សម្រស់​ស្រស់​ស្អាត Baifern ថែមទាំង​មាន​សមត្ថភាព​ពូកែ​មិន​ធម្មតា ​រហូត​មាន​ផ្សាយពាណិជ្ជកម្ម​និង​ ភាពយន្ត​រង់ចាំ​នាង​ជា​បន្តបន្ទាប់។

៣ Cheer សម្ដែង​ដោយ Paweena Rojinda Ngam

Cheer ជាក្រុមមិត្តនារី​ជាមួយ Nam អាច​ហៅ​ថា​ជា​នារី​ដែល​មាន​ចរិត​ច្បាស់​លាស់​។​ បច្ចុប្បន្ន​នាងធ្វើ​ការ​ជា​គ្រូ​សិល្បៈ​និងជា​នារី​ស្រស់ស្អាត​ដែលមាន​ភាពជឿជាក់​លើ​ខ្លួនឯង​។

៤ Ki សម្ដែង​ដោយ Nisa Boonsantia

បើ​សួរ​ថា​តួ​អង្គ​ណា​ក្នុង​រឿង​មាន​ការ​ប្រែ​ប្រួល​ជាង​គេ? ប្រាកដជាពី Nisa មិនខាន​ឡើយ ព្រោះអំឡុង​នៅ​សម្ដែង​ភាពយន្ត​នេះ ​នាង​ជា​ក្មេងស្រីធម្មតា​ ខណៈ​ពេលនេះ​ នាងបាន​ក្លាយ​ជា​បុរស​សង្ហា​មួយ​រូបទៅហើយ។​

៥ Nim សម្ដែង​ដោយ Sasiprapha Thanuchawwiwat

ក្មេង​ស្រីដែលជាសមាជិកចុងក្រោយ និងមានអត្តចរិតស្លូតបូត។ ពេលនេះនាងក្លាយជាយុវវ័យ​ដ៏ស្រស់ស្អាត មើលសឹងមិនស្គាល់ទៅហើយ។

៦ Tukky Sudarat Butprom

ក្នុង​សាច់រឿងនេះ​ អ្នកគ្រូអិនបាន​មក​បង្កើត​សំណើច​ឲ្យ​ទស្សនិកជន​សើច​រហូតតាំងពី​ដើមដល់ចប់​។ សព្វថ្ងៃ​ នាង​ក៏​ជា​ពិធី​ការិនី និង​កំប្លែង​ដ៏​ល្បី​ម្នាក់​ផង​ដែរ ។

៧​ Jeab Phichittra Siriwetchaphan

អ្នកគ្រូ អន ជា​អ្នកគ្រូ​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​ ដែល​តែងតែ​ចូលចិត្ត​ប្រកួតប្រជែង ​ចង់​ចែចង់​ជាមួយ​បុរស​។ សម្តែង​ដោយតារាស្រី Jeab Phichittra តារាសម្តែង និងជាតារាម៉ូដែលថៃ។ បច្ចុប្បន្ន​នាង​បាន​រៀបការ​ជាមួយ​តន្ត្រីករ​ដ៏​ល្បី Boy Peachmaker ដែល​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​ ហើយ​ក៏​មាន​ការ​សម្តែង​ក្នុង​វិស័យ​សិល្បៈ​ផង​ដែរ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Kwan និយាយបែបណា ក្រោយធ្លាយពាក្យចចាមអារ៉ាមថា នាងឆក់ខ្សែភ្លើងស្លាប់

ចុចអាន៖តារា ថៃ ៥ រូប ក្លាយជាបុគ្គលមានប្រជាប្រិយភាពខ្លាំង ក្រោយសម្ដែងរឿងភាគចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៣៣ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៣ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម