Connect with us

ជីវិតកម្សាន្ដ

ខាត់ សុឃីម ហួសចិត្ត ក្រោយមានការរិះគន់​ថា ការធ្លាក់ខ្លួនឈឺរបស់ ខាត់ ចំរើន ជាការស្រែករកជំនួយ

បានផុស

នៅ

តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលជាបងស្រីបង្កើតរបស់លោក ខាត់ ចំរើន បានបង្ហាញការហួសចិត្តខ្លាំងបន្ទាប់ពីមានគេរិះគន់ថា ដំណឹងនៃការធ្លាក់ខ្លួនឈឺរបស់លោក ខាត់ ចំរើន ជាការស្រែករកជំនួយពីសប្បុរសជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាប្រតិកម្មឆ្លើយតបចំពោះការលើកឡើងនោះ តារាចម្រៀងអ្នក ខាត់ សុឃីម បានបង្ហោះភ្ជាប់សារចេញពីទឹកដីសហរដ្ឋអាមេរិកនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដូច្នេះថា ខមិនដ៏សែនខ្លោចផ្សាសម្រាប់( ខ្ញុំជាបងស្រី និងជាសិល្បៈខ្មែរ)។ ជម្រាបសួរបងប្អូន ប្អូនខ្ញុំគ្នាមិនបានស្រែករកជំនួយអីទេ( ក្នុងនាមពួកខ្ញុំជាបងប្អូន ពួកយើងមានជីវភាពសមរម្យអាចជួយគ្នាបាន ) តែបើបងប្អូនខាងក្រៅគាត់មានចិត្តស្រលាញ់អាណិតប្អូនខ្ញុំ ( ខាត់ ចំរើន ) ចង់ជួយគាត់ក៏ជួយចុះ ពួក ខ្ញុំសូមអរគុណគាត់ច្រើន ។

តារាស្រីអ្នកនាង ខាត់ សុឃីម បន្តទៀតថា ហើយបងដឹងថាពួកខ្ញុំរាល់ថ្ងៃដោយសារតែមិនចង់អោយគេនិយាយថា ឈឺ សុំជំនួយនេះហើយទើបខំរកស៊ីធ្វើការទាំងយប់ថ្ងៃ គ្រប់ពេលទាំងមិនដែលទំនេរទេបង ដើម្បីឈឺមានមានលុយមើលខ្លួន។សូមបងមុននឹងខមិន សូមបងពិនិត្យមើលផង ខ្ញុំដឹងថាបងៗខ្លះមានគំនុំនឹងអ្នកសិល្បៈខ្មែរ តែគ្រួសារខ្ញុំក៏ជាខ្មែរដូចបង ដែរ ( ខ្ញុំរៀនបានតិចហើយមិនមែនអ្នកចេះដឹងដូចបងទេ តែខ្ញុំក៏មិនយកពេលទៅអង្គុយចាំខមិន ឬថាអោយអ្នកណា មួយអោយឈឺចាប់ដែរ។

សូមជម្រាបថា តារាប្រុសលោក អ៊ឹម ជីវ៉ា កាលពីថ្ងៃទី៣០ ខែសីហា ម្សិលមិញ បានធ្វើការប្រកាសពីដំណឹងនេះថា « សូមជូនដំណឹងតារាកំប្លែងនាយ ខាត់ ចំរើន កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយកំពុងត្រូវការឈាម។ បើតាមការបង្ហើបអោយដឹងពីញាតិមិត្តបានប្រាប់ថា តារាកំប្លែងខាត់ចំរើនមានជំងឺខូចក្រលៀន និងក្រិនថ្លើមសូមជម្រាបជូន ដល់សិល្បករអោយជ្រាបជាដំណឹង» ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម