Connect with us

ជីវិតកម្សាន្ដ

មកទស្សនាឈុតប្លែកៗរបស់តារាល្បីៗ ក្នុងកម្មវិធី MTV Video Music Awards ២០២២

បានផុស

នៅ

កម្មវិធី MTV Video Music Awards ឆ្នាំ២០២២ បានធ្វើឡើងកាលពីល្ងាចថ្ងៃអាទិត្យកន្លងផុតទៅនេះ ដោយលេចឡើងនៅវត្តមានតារាល្បីៗជាច្រើន មានដូចជា Lizzo និង​ក្រុម Blackpink ជា​ដើម ​ជាមួយ​នឹង​ឈុត​យ៉ាង​ទាក់ទាញ​នា​យប់​នោះ។

យ៉ាងណាមិញ​ កម្មវិធីឆ្នាំ​នេះ​ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល Prudential ក្នុងទីក្រុង Newark រដ្ឋ New Jersey ថែមទាំង​ឃើញ​មានការ​សម្ដែង​​របស់​ក្រុម Bad Bunny និង Nicki Minaj, Jack Harlow និង LL Cool J ដែល​ជា​ម្ចាស់ផ្ទះ​ទៀត​ផង។ ក្នុង​នោះ​ទៀត​សោត​ តារាល្បីៗ​ជាច្រើនរៀបចំ​ខ្លួន​ស្លៀក​សំលៀកបំពាក់​ពណ៌​ងងឹតៗ​ដើម្បីស៊ីគ្នានឹងកម្រាលព្រំពណ៌ខ្មៅឲ្យឃើញលេចស្អាត ដូចេ្នះ​យើង​មក​ទស្សនា​ទាំងអស់គ្នាថាម៉ូដឆ្នាំនេះឡូយកម្រិតណា៖

Taylor Swift ចូលរួមកម្មវិធី MTV VMAs ឆ្នាំ២០២២ ក្នុងឈុត Oscar de la Renta មើលទៅមានម៉ូដ​ដូចជា​ខ្សែក​ពេជ្រ​ភ្លឺ​ឆ្វាច​គួរឲ្យ​ទាក់ទាញ​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Becky G ស្លៀក​ឈុត​ឆ្នៃ​ដោយ Zuhair Murad ដេគ័រ​ជាមួយនឹង​កញ្ចក់​ពណ៌​ស្រស់​ចេញ​រូប​ដូច​សន្លឹក​បៀរ​ជំហរ​សង​ខាង​ឃើញសាច់ដ៏​ទ្រលុកទ្រលន់។

តារា​ម៉ូដែល Ashley Graham បញ្ចេញ​កាយវិការ​យ៉ាងជឿជាក់ក្នុងរ៉ូប Houghton ដែល​មាន​សភាព​ខ្វាត់ខ្វែង​ដូច​យក​ក្រណាត់​មករុំ។

Jack Harlow ដែលជាម្ចាស់ផ្ទះគាត់ងាកមកជ្រើសរើស​ឈុតស្បែក​សូកូឡាធម្មតាពីក្រៅអាវកក្អម​ដែលមានពណ៌ស្រដៀងគ្នាមិនសូវមានអ្វីប្លែកឡើយ។

Maneskin’s Ethan Torchio, Victoria De Angelis, Damiano David និង Thomas Raggi ស្លៀកឈុតពីប្រេនល្បី Gucci បែរជាដូចខ្ចីខោអាវគ្នាពាក់ទៅវិញ

អ្នកចម្រៀង Dove Cameron ក្នុងឈុតឥតដៃរបស់ Paco Rabanne បង្ហាញសាច់ទ្រូងខ្ចីញេញ ចំណែកឯម៉ូដវិញមើលទៅស្រដៀងខ្សែក្រវ៉ាត់

Blackpink ស្រីស្អាតយើងវិញគឺលេងឈុតខ្មៅទាំងអស់គ្នាឡើងលេចតែម្ដង ជាពិសេស Jennie។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះឈុតខាងលើនេះ?

ប្រែសម្រួល៖ វារី

ចុចអាន៖Kylie Jenner សម្រក់ទឹកភ្នែក ៣ សប្ដាហ៍ ក្រោយសម្រាលកូនប្រុសទី ២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម