Connect with us

ជីវិតកម្សាន្ដ

ទម្លាយតម្លៃផ្ទះប្រណិតបិទមាស ដែល ឈិនឡុង ទើបតែទិញថ្មីៗ

បានផុស

នៅ

ឈិនឡុង ឬ Jackie Chan ទើបតែ​ទិញ​ផ្ទះ​ដ៏​ប្រណិតមួយ នៅ​ទីក្រុង Hangzhou ក្នុង​តម្លៃ ៤០លាន​យ័ន (៦លានដុល្លារ) ។ ខណៈដើមឡើយ លោកគ្រាន់តែជួយ​ផ្សព្វផ្សាយឲ្យ​ ​តែ​ក្រោយ​ពេល​ឃើញ​ហើយ ​ក៏​ចូល​ចិត្ត​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ចិន បាន​ឲ្យ​ដឹង​ថា កំពូល​តារា​ក្បាច់គុន​អាយុ ៦៨ ឆ្នាំរូបនេះ​ បាន​ដើរ​ចូល​ទៅ​ក្នុង​អគារ ចំពេលមានការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ម្ចាស់​គម្រោង។ ​ដោយ​ការ​ផ្លាស់​ទៅ​ផ្ទះ​ថ្មី​លើក​នេះ ឈិនឡុង​ក៏បាន​អញ្ជើញ​មិត្ត​ភក្តិមក​ចូលរួម​ពិធីជប់លៀង​ បង្ហាញ​ពី​​ផ្ទះប្រណិត ដែល​​​ត្រូវ​បាន​តុបតែង​ក្នុង​រចនាប័ទ្ម neoclassical ​សង្កត់​ធ្ងន់​លើ​គ្រឿង​សង្ហារិម​រចនាប័ទ្ម​អឺរ៉ុប ចង្កៀង​​គ្រីស្តាល់​ប្រណីត។ សូម្បីតែគែម​ពិតាន​ក៏​បិទ​មាស 18K ខណៈ​ដែល​កម្រាល​ឥដ្ឋ និង​ជញ្ជាំង​ផ្ទះត្រូវបានដាក់ដោយថ្មម៉ាបពណ៌សទឹកដោះគោ និងអាចមើល​ឃើញ​ទេសភាព​នៃ​ទន្លេ Hangzhou ថែមទៀត។ ម៉្យាងទៀត ផ្ទះមួយនេះ​​​​ស្ថិត​លើផ្ទៃដី ៤,៣0០៥ ហ្វីត​ការ៉េ ហើយ​មាន​ទីតាំង​នៅជិត Hengdian World Studios ក្នុងខេត្ត Zhejiang ជាកន្លែង​​ដែល​លោក​បានថត​រឿង​នាពេល​ថ្មីៗនេះ។

ថ្វីត្បិត​ថា​អាយុ​ច្រើន​ក្ដី ប៉ុន្តែ​ឈិនឡុង​នៅតែមានភាពល្បីល្បាញខ្លាំង​ក្នុង​ពិភពលោក។ ជា​ពិសេស លោកនៅតែ​រក្សា​បាន​នូវ​ស្តង់ដារ​នៃ​ការ​ក្លាយ​ជា​តារា​ប្រុស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​គេ​នៅ​លើ​កំពូល។ ក្នុង​ចំណោម​ឧស្សាហកម្ម​នេះ ទ្រព្យសម្បត្តិ​បច្ចុប្បន្ន​មិន​តិច​ជាង ៥២០លានដុល្លារ នេះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ដែល​បុគ្គល​នោះ​បាន​ផ្ដល់​រង្វាន់​ដល់​ខ្លួន​គាត់ ​ជាមួយ​នឹង​កន្លែង​ស្នាក់នៅ​ដ៏​ប្រណិត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រំលឹកភាពយន្តជំនាន់មុន ពីតារាក្បាច់គុន ឈិនឡុង ធ្លាប់អង្រួនបេះដូងទស្សនិកជន កម្ពុជា ឲ្យតាមដានជក់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម