ជីវិតកម្សាន្ដ
ដើមខែថ្មី អ្នកស្រី ប៊ុន ចាន់និមល ទម្លាយផែនការពិសេសថ្មី របស់ Sastra Film
កន្លងមក សាស្ត្រាហ្វីម (Sastra Film) ធ្លាប់ផលិតភាពយន្តបញ្ចាំងរោងមួយរឿង គឺរឿង “ពោះធំ” ដោយទទួលបានការគាំទ្រជាច្រើនពីមហាជន នៅខែចុងខែសីហា ឆ្នាំ២០២០ បន្ទាប់ពីរឿងនេះជោគជ័យកាលពីបញ្ចាំងជារឿងអប់រំខ្លី លើកញ្ចក់ទូរទស្សន៍ បាយ័ន។

ខណៈសាស្ត្រាហ្វីម នៅតែមានដំណើរការល្អតាមរយៈការផលិតភាពយន្តតាមស្ថានីយ៍ទូរទស្សន៍នានា ប៉ុន្តែរយៈពេលជាយូរមកហើយ ជាង ២ ឆ្នាំមកនេះ សាស្ត្រាហ្វីម មិនមានភាពយន្តបញ្ចាំងរោង ថ្មីបន្តទៀត។ នៅដើមខែថ្មី ខែកញ្ញានេះ សាស្ត្រាហ្វីម បានទម្លាយផែនការថ្មី របស់ខ្លួន តាមរយៈ “កម្ពុជាថ្មី”។

អ្នកស្រី ប៊ុន ចាន់និមល អ្នកនិពន្ធ និងជានាយិកា ផលិតកម្ម Sastra Film មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ការណ៍ដែល សាស្ត្រាហ្វីម មិនដាក់ភាពយន្តបញ្ចាំងរោងជាបន្តនោះ ដោយសារក្រុមហ៊ុនមានយុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារភាពយន្តរបស់ខ្លួន។

លោកស្រី ប៊ុន ចាន់និមល មានប្រសាសន៍បន្តថា៖ “យើងមើលឃើញថា តើយើងគួរចាប់ទីផ្សារណាទៅមុន។ ផលិតកម្មនៅក្នុងស្រុក ពេលបើកផលិតកម្ម គាត់ចាប់ទីផ្សារ រឿងដាក់រោងភាពយន្ត ដោយឡែក សាស្ត្រាហ្វីម មានយុទ្ធសាស្ត្ររបស់ខ្លួន។ ចាប់ផ្ដើមដំបូង មិនមែនរឿងដាក់រោងកុនទេ គឺយើងចាប់ផ្ដើមជាមួយទូរទស្សន៍ បណ្ដាញសង្គម និងទម្រង់ផ្សេងៗ យើងមានជំហានដើររបស់យើង”។

CEO ផលិតកម្ម Sastra Film រូបនេះ លើកឡើងថា តាមរយៈការដាក់ភាពយន្តខ្នាតធំមួយរឿង គឺរឿង “ពោះធំ” ដាក់បញ្ចាំងតាមរោងភាពយន្តកន្លងមកនោះ គឺជាការពិសោធន៍ ការស្ទាបស្ទង់ និងការមើលទីផ្សារ។

លោកស្រី ប៊ុន ចាន់និមល មានប្រសាសន៍បន្តថា៖ “ឥឡូវនេះ យើងកំពុងរៀបចំផែនការ ចាប់ពីខែ៩ នេះទៅ សាស្ត្រានឹងមានរឿងរបស់ខ្លួនចេញរៀងរាល់១ខែម្ដង នៅតាម រោងភាពយន្ត។ ដល់ពេលដែលយើងអាចបង្កើតទីផ្សារថ្មីបន្ថែមទៀត លើទីផ្សារដែលយើងមានស្រាប់នៅពេលបច្ចុប្បន្ន”។

លោកស្រី ប៊ុន ចាន់និមល បានឱ្យ “កម្ពុជាថ្មី” ដឹងបន្ថែមថា ភាពយន្តបញ្ចាំងរោងបន្ទាប់ដែលសាស្ត្រាត្រៀមនោះ មានចំណងជើង រឿង “ថ្ងៃនេះ ថ្ងៃស្អែក នៅតែស្រឡាញ់” ឬ “Today Tomorrow I love you” ជាភាពយន្តផលិតថ្មីមិនដែលផ្សាយ។

គួរបញ្ជាក់ថា សាស្ត្រាហ្វីម ជាក្រុមហ៊ុនផលិតភាពយន្ត បង្កើតដោយកូនខ្មែរ ដែលមានផលិតភាពយន្តភាគ ភាពយន្តអប់រំ ភាពយន្តខ្សែជីវិត ដាក់ទូរទស្សន៍ និង App ផ្ទាល់ខ្លួន។ សាស្ត្រាហ្វីម កំពុងទទួលបានការគាំទ្រពីមហាជន ដោយសារការផលិតភាពយន្តប្លែកៗ និងមានគុណភាពអាចទទួលយកបាន៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង