Connect with us

ជីវិតកម្សាន្ដ

ឌីជេ ស្តី ក្តាប់បានឱកាសសម្តែងភាពយន្តលើកដំបូង

បានផុស

នៅ

តារាចម្រៀងល្បីឈ្មោះឌីជេ ស្ដី ដែលអ្នកគាំទ្រធ្លាប់ស្គាល់តាមឆាកតន្រ្ដី និងMVតាមរយៈការ៉េបដ៏ប៉ិនប្រសព្វនោះពេលនេះស្រាប់តែលោកបានហក់ចូលសម្ដែងភាពយន្តជាលើកដំបូងក្នុងរឿង ” KTV (Killing Time Violently)”​។

ឌីជេ ស្ដី បាន​ឲ្យដឹង​ថា មូលហេតុដែលលោកត្រូវឈានមកថតកុននាពេលនេះ ព្រោះជាសិល្បករម្នាក់ត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបម្រើរ​អារម្មណ៍​ម​ហាជន ហេតុនេះហើយលោកមិនរារែកចិត្តនោះទេនៅពេលដែលមានផលិតករទាក់ទងឲ្យថតរឿងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឌីជេ ស្ដី អះអាងថា រូបលោកមិនមែនចេះតែរ៉េបទេ តែលោកជាអ្នកសិល្បៈក៏អាចសម្ដែងបានដែរដើម្បីឲ្យប្រជាជនមើលត្រូវតែបញ្ចេញឲ្យអស់ឲ្យគេសប្បាយរីករាយឲ្យ​ទាក់​ទាញ ហើយបើទោះជាមិនបានពិន្ទុ១០​ពេញក៏ដោយក៏យ៉ាងហោចណាស់ឲ្យគេចូលចិត្តយើងពី៧ទៅ៨ពិន្ធុ គឺបានន័យថា យើងឈ្នះ។

ចំណែកកូនប្រុសDJ ស្ដី ដែលឈក្បែរឪពុកនោះបង្ហើបថា ក្នុងរឿងKTVនេះ ប៉ាលោកដើរតួជាមេប៉ូលីស ហើយលើកនេះពិតជាប្លែក ​ព្រោះពីមុនអ្នក​ណា​ក៏ស្គាល់ថា គាត់ជាតារារ៉េបតែលើកនេះគាត់ជាមេប៉ូលីសដ៏អង់អាចម្នាក់។​ ដោយឡែកលោក Jim my Henderson អ្នកនិពន្ធនិងដឹកនាំរឿងKTV បានឲ្យដឹងថា ភាពយន្ដ​នេះ​ត្រៀម​ចំណាយ​ទុនផលិតសរុប១៥ម៉ឺនដុល្លារ ហើយក្រៅពីមានឈុតវាយតប់គ្នាយ៉ាងសាហាវនោះ រឿង​នេះ​ក៏មានឈុតសំណើចពីតារាកំប្លែងល្បីៗ,ឌីជេ ស្ដី រួមទាំងមានការចូលរួមពីInfluencer ដ៏ល្បីមកពីជប៉ុនផងដែរតែលោកមិនអាចនិយាយជាមុនបានថា តើពួកគាត់នឹងត្រូវ​លេង​ឈុតអ្វីខ្លះនោះទេ។

លោក Henderson បន្ថែមទៀតថា រឿងនេះគ្រោង​នឹងដាក់​បញ្ចាំ​ង​​នៅ​ខ្មែរនៅឆ្នាំ២០២៣ ខាងមុខនេះហើយក្រោយដាក់តាមរោងកុនអស់៦ខែ​ហើយក៏នឹងនាំទៅបញ្ចាំងនៅបរទេសផងដែររួមទាំងនៅ Film Festival ជាដើម។

គួរបញ្ជាក់ថា DJ ស្ដី ធ្លាប់លេចមុខរ៉េបបទចម្រៀងជាច្រើនពិសេសនៅហង្សមាសក្នុង​នោះ​មាន​បទលោកព្រាប សុវ​ត្ថិ ”ចាំទឹកភ្នែកបងស្ងួតសិន”…បទពេជ្រ សោភា ”Oh!No!”,”NoB etter Day”,”You Better Not Come Hom e” និងបទ ”Don’t Walk Away” ជាដើម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ២ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២១ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម