ជីវិតកម្សាន្ដ
មាស នីតា គ្រងឈុតប្រពៃណីមិនត្រឹមតែស្រស់ស្អាត ថែមទាំងរំលេចពីអត្តចរិតស័ក្តិសមជានារីខ្មែរ
អ្នកគាំទ្របានដឹងហើយថា តារាចម្រៀងល្បីឈ្មោះតាមរយៈការCover បទចម្រៀង”ផ្លូវណាទៅផ្ទះម៉ែក្មេក” និងជាអតីតបេក្ខនារីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកកញ្ញា មាស នីតា ថ្វីត្បិតនាងមិនអាចក្តាប់បានឱកាសក្លាយជាម្ចាស់ពានក៏ពិតមែន តែបច្ចុប្បន្ន នីតា គឺមានទីផ្សារការងារច្រើនគួរឲ្យកត់សម្គាល់។

បើតាមការកត់សម្គាល់ រយៈពេលចុងក្រោយនេះ ពោលគឺចាប់តាំងពីបានបញ្ចប់ការប្រឡងរហូតមកដល់ពេលបច្ចុប្បន្ន កញ្ញា ពៅ ស្រីមាស ឬហៅថា មាស នីតា គឺទទួលបានទីផ្សាការងារថតសម្អាងការជាបន្តបន្ទាប់។ ម្យ៉ាងទៀតរាល់ការ គ្រងឈុតសម្លៀកបំពាក់កូនក្រមុំរបស់ កញ្ញា មាស នីតា មើលទៅពិតជាស្អាតប្លែកភ្នែក និងទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់មហាជន និងអ្នកគាំទ្ររបស់កញ្ញាផងដែរ។

មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រកាន់ចាប់អារម្មណ៍ និងសរសើរនោះ គឺកញ្ញា មាស នីតា បានទម្លាយសារផ្ទាល់ខ្លួនមួយចំនួនជាការដាស់តឿនខ្លួនឯង និងអ្នកគាំទ្ររនូវចំណុចល្អៗជាច្រើន។ តាមរយៈខ្លឹមសាររបស់ កញ្ញា មាស នីតា បានលើកឡើងថា «កុំធ្វើជាមនុស្សស្រីដែលស្អាតតែមុខមាត់ ល្អឆើតតែសម្រស់ ឡូយបានត្រឹមតែរាងរៅខាងក្រៅ តែត្រូវធ្វើជាស្ត្រីដែលមានឯករាជ្យ ចាស់ទុំ ចិត្តគំនិតស្រស់ស្អាតចេញពីខាងក្នុង»។
តារាចម្រៀងស្រីដែលធ្លាប់តែឆ្លងកាត់ប្រវត្តិកម្សត់រហូតតស៊ូបានក្លាយជាស្ត្រីរឹងមាំ កញ្ញា មាស នីតា បន្តទៀតថា អ្វីដែលសំខាន់គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញកិច្ចការងារដែលអាចរកប្រាក់ចំណូលបានដោយកម្លាំងញើសឈាម និងប្រាជ្ញាស្មារតីរបស់យើងខ្លួនឯង។

ត្រូវចាំថា ស្ត្រីជោគជ័យគឺត្រូវតែមានសេរីភាពទាំងផ្លូវកាយ និងផ្លូវចិត្ត និងមានអ្វីៗ ដែលរកបានមកដោយខ្លួនឯង ហើយក៏ជាស្ត្រីដែលមិនទៅពាក់ព័ន្ធរញ៉េរញ៉ៃក្នុងរឿងស្នេហា មនុស្សស្រីល្អពិត គឺស្ថិតលើចិត្តគំនិត អាកប្បកិរិយា មារយាទរបសនាង!។ នេះជាសម្តីលើកឡើងបន្ថែមរបស់កញ្ញា មាស នីតា៕

អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?