Connect with us

ជីវិតកម្សាន្ដ

បានជោគជ័យ លីម តិចម៉េង មិនភ្លេចកំណើត ស្កាត់ទៅជួបអ្នកមានគុណ ២ រូបបន្តទៀត

បានផុស

នៅ

ក្រោយពេលបានលើកពាន Cambodian Idol រដូវកាលទី៤ លឹម តិចម៉េច បានស្កាត់ទៅជួបអ្នកមានគុណ ធ្លាប់ទំនុកបម្រុងខ្លួនកាលមិនទាន់មានកេរ្តិ៍ឈ្មោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ លីម តិចម៉េង បានបន្តបង្ហាញមុខអ្នកមានគុណរបស់ខ្លួន ២ រូបថែមទៀត ហើយពោលពាក្យថា៖ “គ្មានគាត់ទាំង២ បងប្អូនប្រហែលជាមិនស្គាល់ខ្ញុំទេ ហើយក៏ប្រហែលជាមិនដឹងពេលណាទើបបានជោគជ័យដែរ”។

លោកបន្ថែមថា អរគុណបងទាំង២ អរគុណ Room42 ដែលផ្តល់បទពិសោធន៍ រយៈពេល ៤ឆ្នាំ ទីនេះដូចជាផ្ទះទី២ បន្ទាប់ពីចំណាកស្រុក ៨ឆ្នាំ។ សូមជូនពរបងទាំង២ ជោគជ័យគ្រប់ការងារ សុខភាពល្អ សំណាងល្អ ពាន ១ នេះពិតជាមានន័យណាស់សម្រាប់ក្មេងឃ្វាលគោដូចជារូបខ្ញុំ”។

គួររំលឹកថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ គឺម្ចាស់ពានរង្វាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោក លីម តិចម៉េង បានស្កាត់ទៅជួបអ្នកមានគុណរបស់ខ្លួនម្នាក់ដែលបាត់បង់ជីវិតទៅហើយ។ មិនតែប៉ុណ្ណោះតាមរយៈរូបភាពដែលធ្វើឱ្យមហាជនកាន់រំជួលចិត្តខ្លាំងបំផុតនោះគឺ តិចម៉េង បានយកពានដែលខ្លួនបានឈ្នះពីការប្រឡងទៅដាក់នៅមុខរូបថតរបស់ លោក ReNo ដែលបានចែកឋាន។

ក្នុងអំឡុងពេលនោះដែរ តិចម៉េង បានពោលពាក្យថា៖ “អរគុណដ៏ធំធេង របស់បង ReNoChhim Phi Ruk បើគ្មាន បង គ្មាន Room42 កន្លែងដែលផ្តល់បទពិសោធន៍គ្រប់យ៉ាងក្នុងវិស័យសិល្បៈ គ្មានបង ខ្ញុំមិនស្គាល់ពាក្យថាតស៊ូ គ្មាន បង ប្អូនគ្មានថ្ងៃនេះទេ តែគួរឱ្យស្តាយ ពេលនេះបែរជាគ្មានវត្តមានបងនៅ។ មិនមែន បងប្អូន សាច់ញាតិ ទេ តែនៅក្នុងចិត្តប្អូន បង គឺជាបងប្រុសបង្កើតរបស់ប្អូនជារៀរហូត។

គួរបញ្ជាក់ថា ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយ:ពេលកន្លះឆ្នាំ កំលោះតូច លីម តិចម៉េង មកពីដែនដីខេត្តកំពង់ចាម បានជាប់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ កាលពីយប់ថ្ងៃទី២៨ ខែសីហាឆ្នាំ ២០២២នេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម