ជីវិតកម្សាន្ដ
កម្រឃើញ បណ្ដុំឈុតប៊ីគីនីសិចស៊ីខ្លាំង ដែល YaYa ធ្លាប់បង្អួតហ្វេនកន្លងមក
មួយរយៈធំនេះ Yaya Urassaya ហាក់បង្អួតហ្វេនៗរបស់នាង តាមរយៈរូបភាពប៊ីគីនីដ៏សិចស៊ី ដែលពីមុនគេកម្រឃើញតារាស្រីរូបនេះ បង្ហាញពីឈុតលេចលើលេចក្រោមនេះជាសាធារណៈណាស់។

ជាមួយគ្នានេះដែរ តួឯកស្រីក្នុងរឿង “ប្រវត្តិស្នេហ៍បែកបាក់” ក៏ទើបតែបញ្ចេញរូបថតស្អាតៗ ពីដំណើរកម្សាន្តតាមសមុទ្រជាមួយគ្រួសារ មានទាំងឈុតហែលទឹកសាមញ្ញ និងឈុតប៊ីគីនីសិចស៊ីខ្លាំងធ្លុះដល់សាច់ក៏មាន។ ស្របពេលដែលអ្នកគាំទ្រឃើញហើយ ពិតជាសរសើរពីសម្រស់នាងជាខ្លាំង មិនថាក្នុងឈុតណា YaYa នៅតែស្រស់ស្អាតមួយបែប ហើយក៏ប្លែកភ្នែកផងដែរ។

គួរបញ្ជាក់ថា តារាស្រីលំដាប់ជួរមុខ Yaya Urassaya ដែលអ្នកគាំទ្រភាគច្រើនប្រាកដជាស្គាល់រូបភាពដែលនាងសម្ដែងជាតួឯកសឹងតែគ្រប់ភាពយន្ត។ ជាពិសេសភាគច្រើន គឺជារូបភាពគួរឲ្យស្រលាញ់ ហើយកម្រឃើញនាងស្ថិតក្នុងជ្រុងសិចស៊ីណាស់។ សូម្បីតែក្នុងភាពយន្តដែលនាងសម្ដែងក្ដី។ ប៉ុន្តែមួយរយៈចុងក្រោយនេះ Yaya ស្រាប់តែហ៊ានបញ្ចេញនៅរូបភាពទាំងនោះញឹកញាប់ និងបានថេកឲ្យគូស្នេហ៍របស់នាងគឺ Nadech ថែមទៀត។ ក្នុងនោះ សូម្បីតែអ្នកគាំទ្ររបស់នាង ក៏ញាប់ញ័របេះដូងទៅជាមួយ ព្រោះមិនធ្លាប់ឃើញនាងបង្ហាញបែបនេះពីមុនឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖














អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនសរសើរសម្រស់ Baifern បន្ទាប់ពីនាងបង្ហោះរូបក្នុងឈុតខ្មៅវែងអូសដី
ចុចអាន៖Chompoo បកស្រាយពីមូលហេតុមិនបិទមុខកូន ហើយបង្ហាញជាសាធារណៈ (មានវីដេអូ)

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល