ជីវិតកម្សាន្ដ
គូស្នេហ៍ Nadech-YaYa ណាត់គ្នាញ៉ាំអាហារពេលល្ងាច ត្រូវមិត្តជិតស្និទ្ធលួចច្រណែន
គូស្នេហ៍សែនផ្អែមល្ហែម Nadech-Yaya បានណាត់គ្នាទៅទទួលទានអាហារពេលល្ងាចដ៏សែនរ៉ូមែនទិក នៅឯភោជនដ្ឋានមួយ។ ខណៈមិត្តជិតស្និទ្ធរបស់នាងគឺ Kimberly និងអ្នកគាំទ្រ ព្រួតគ្នាលួចច្រណែនអ្នកទាំងពីរជាខ្លាំង។



ជាមួយគ្នានេះដែរ ដើម្បីពង្រឹងស្នេហាឲ្យកាន់តែយូរអង្វែងនិងផ្អែមល្ហែម Nadech បានកាន់ដៃ Yaya ទៅទទួលទានអាហារពេលល្ងាច និងចាត់ទុកជាថ្ងៃពិសេសខ្លាំងសម្រាប់អ្នកទាំងពីរ។ ប៉ុន្តែអ្វីដែលមនុស្សជាច្រើនចាប់អារម្មណ៍គឺសំលៀកបំពាក់ដ៏ស្រស់ស្អាត របស់តារាសម្ដែងស្រី Yaya ថ្វីដ្បិតតែរូបភាពមិនច្បាស់ ប៉ុន្តែមិនអាចលាក់បាំងភាពហឹរនិងសិចស៊ីរបស់នាងបានឡើយ។ ព្រោះសូម្បីតែមិត្តសម្លាញ់ Kimberly ក៏ចូលមកបញ្ចេញមតិយ៉ាងដូច្នេះថា នេះជាឈុតណាត់ជួបដ៏សាហាវរបស់ YaYa និងពិតជាគួរឲ្យច្រណែនខ្លាំងណាស់។




ទោះយ៉ាងណាគូស្នេហ៍ Nadech Kugimiya និង Yaya Urassaya ត្រូវបានមហាជនដឹងឮថា ពួកគេបានដាំដើមឈើស្នេហ៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈអ្នកទាំងពីរតែងលៃលកពេលជួបគ្រួសារទាំងសងខាង ដើម្បីឲ្យកាន់តែមានភាពស្និទ្ធស្នាលខ្លាំងជាងមុនទៅទៀត។ ទន្ទឹមនោះដែរ អ្នកគាំទ្ររបស់តារាសម្ដែងប្រុសស្រីរូបនេះ ហាក់រំភើបចិត្ត និងជូនពរឆាប់ទទួលបានដំណឹងល្អក្នុងពេលខាងមុខនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនសរសើរសម្រស់ Baifern បន្ទាប់ពីនាងបង្ហោះរូបក្នុងឈុតខ្មៅវែងអូសដី
ចុចអាន៖កម្រឃើញ បណ្ដុំឈុតប៊ីគីនីសិចស៊ីខ្លាំង ដែល YaYa ធ្លាប់បង្អួតហ្វេនកន្លងមក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ