Connect with us

ជីវិតកម្សាន្ដ

ហង្ស ម៉ានីតា ផ្តើមចែករំលែកក្តីស្រលាញ់ដល់ក្មេងកំព្រា និងពលរដ្ឋខ្វះខាតអតីតគំនរសំរាមស្ទឹងមានជ័យ

បានផុស

នៅ

ម្ចាស់មកុដបរវកញ្ញាចក្រវាឡកម្ពុជា២០២២ (Miss Univeres Cambodia2022) គឺកញ្ញា ហង្ស ម៉ានីតា និងកញ្ញា រតនា សុខាវត្តី ដែលជា Miss EcoInternational Cambodia 2022 បានសហការគ្នាធ្វើកិច្ចការងារដ៏សំខាន់មួយដើម្បីចូលរួមចំណែកជួយដល់សង្គមធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:ការបង្ហាញសកម្មភាពសប្បុរសធម៌នេះបានធ្វើអោយក្រុមការងារក៏ដូចជាសាមីខ្លួនមានភាពត្រេកអរ និងសប្បាយចិត្តខ្លាំងដែលបានចុះផ្ទាល់ និងបង្ហាញភាពស្និតស្នាលជាមួយបងប្អូនជួបនូវការខ្វះខាត។ អ្នកគាំទ្រដឹងថា Miss Universe Cambodia 2022 កញ្ញា ហង្ស ម៉ានីតា និងកញ្ញា រតនា សុខាវត្តី, Miss Eco International Cambodia 2022 បានចុះទៅផ្ទាល់ និងបានចែកសំភារៈសិក្សា សាប៊ូ និងគ្រឿងឧបភោគបរិភោគមានដូចជា,ត្រីខកំប៉ុង មី ទឹកដោះគោ និងនំផ្សេងៗដល់កុមារក្នុងគ្រួសារខ្វះខាត និងក្មេងកំព្រានៅក្បែរតំបន់ចាក់សំរាមនៅក្នុងសង្កាត់ស្ទឹងមានជ័យ២ រាជធានីភ្នំពេញ។

ជាមួយគ្នានោះកញ្ញា ហង្ស ម៉ានីតា ដែលជាម្ចាស់មកុដ Miss Universe Cambodia 2022 បានបង្ហាញក្តីរំភើបនិងសប្បាយរីករាយនៅពេលបានចុះមកផ្ទាល់ដើម្បីជួយប្អូនៗ ដែលជាកុមារ និងកំពុងកំព្រានៅតំបន់ជាអតីតគំនរសំរាមស្ទឹងមានជ័យ។ ទោះជាសម្ភារៈសិក្សា និងអំណោយមួយចំនួនទៀតមិនច្រើនក្ដី តែនេះទឹកចិត្តស្រលាញ់ និងការជួយគាំទ្រផ្នែកគំនិតមួយផ្នែកទៀតដើម្បីឱ្យប្អូនៗជាកុមារកំព្រាមានទឹកចិត្ត និងបង្កើតក្ដីស្រលាញ់កាន់តែច្រើនថែមទៀតដល់ពួកគេ។

ចំណែកកញ្ញា រតនា សុខាវត្តី ដែលជា Miss EcoInternational Cambodia2022 ក៏បានបង្ហាញពីទឹកចិត្តសប្បាយរីករាយផងដែរនៅពេលនាងមានឱកាសដើម្បីជួបប្អូនៗ ដែលជាកុមារកំព្រា និងខ្វះខាតរស់នៅតំបន់គំនរសំរាមស្ទឹងមានជ័យជាមួយសំភារ: និងអំណោយមួយចំនួនជាការផ្ដល់កម្លាំងចិត្ត និងបង្កើតបរិយាកាសសប្បាយរីករាយបន្ថែមទៀតជូនដល់ពួកគេ។

សូមបញ្ជាក់ដែរថា បវរកញ្ញាទាំងពីររូបនេះ ក្រោយបំពេញកិច្ចការសង្គមចប់រួចរាល់អស់ហើយពួកគេម្នាក់ៗ នឹងមានបេសកកម្មរៀងៗខ្លួនដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងពេលដ៏ឆាប់។ ខណ: ហង្ស ម៉ានីតា ត្រៀមនឹងហោះទៅប្រទេសហ្វីលីពីន ដើម្បីជួបគ្រូជំនាញហ្វឹកហាត់សមត្ថភាពឲ្យបានល្អពេលប្រកួតបវរកញ្ញាចក្រវាឡពិភពលោក៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម