Connect with us

ជីវិតកម្សាន្ដ

ជនរងគ្រោះក្នុងហេតុការណ៍ធ្លាក់អេក្រង់ LED អាចពិការអស់មួយជីវិត

បានផុស

នៅ

អ្នករាំម្នាក់ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ អំឡុងពេលប្រគុំតន្ត្រីរបស់ក្រុមតន្ត្រីបុរសហុងកុង Mirror នៅតែដេកលើគ្រែ ហើយពិបាកក្នុងការធ្វើចលនា ស្របពេលដែលឱកាសជាសះស្បើយតែ ៥%ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃសោរ៍ ទី៣​ ខែកញ្ញា ឆ្នាំ២០២២ លោក Reverend Derek Li Shing Lam ដែលជាឪពុកជនរងគ្រោះ បានបង្ហាញការធ្វើរោគវិនិច្ឆ័យរបស់គ្រូពេទ្យទៅលើកូនប្រុសរបស់គាត់ថា Mo Li Kai Yin មានឱកាសជាសះស្បើយតិចណាស់ ខណៈស្ថានភាពវិវត្តទៅជាពិការមានរហូតដល់ ៩៥%ឯណោះ។  ទោះយ៉ាងណា ពេលនេះគាត់កំពុងស្វែងរកការព្យាបាលដោយចាក់ម្ជុលវិទ្យាសាស្ត្រទៅលើ Mo Li បន្ថែមទៀត។

គួររំលឹកថា Mo Li Kai Yin ត្រូវបានអេក្រង់ទម្ងន់ជាង ៥០០គីឡូ ធ្លាក់សង្កត់នៅលើឆាកពេលកំពុងសម្តែងនៅឯមហោស្រព Hong Kong Coliseum កាលពីថ្ងៃទី២៨ ខែកក្កដា។ ក្រោយជួបឧបទ្ទវហេតុ Mo Li រងរបួសយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យគេស្ថិតក្នុងសភាពពិការ សឹងមួយតួមួយខ្លួន។

បច្ចុប្បន្ន ទាំងវេជ្ជបណ្ឌិតចិន និងវេជ្ជបណ្ឌិតលោកខាងលិច បានធ្វើការពិនិត្យ ព្រមទាំងតាមដានលើ Mo Li យ៉ាងហ្មត់ចត់ ហើយពួកគេបានបង្ហើបថា ឱកាសជាដូចដើមពិតជាតិចតួចណាស់ គេអាចនឹងពិការអស់មួយជីវិត ព្រោះតែឆ្អឹងខ្នង និងសរសៃប្រសាទរបស់គេ មិនអាចជាសះស្បើយទាំងស្រុងឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Adele ឈ្នះពានរង្វាន់ Emmy ដំបូងបំផុត

ចុចអាន៖ Chris Rock ទើបទម្លាយអារម្មណ៍ពិតដែលត្រូវទះកំភ្លៀង ថែមទាំងដៀល Will Smith ថា ជាសុភាពបុរសក្លែងក្លាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម