ជីវិតកម្សាន្ដ
អ្នកគ្រប់គ្រងផ្ទាល់ Pinky បង្ហោះសាររ៉ាយរ៉ាប់ពីនាង ចំថ្ងៃខួបកំណើតរបស់ខ្លួន
ចំពោះករណីតារាស្រី Pinky Savika ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការឆបោកប្រាក់ជាង ៥៣លានដុល្លារ បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើន ក្នុងនោះមនុស្សដែលស្និទ្ធនឹងរូបនាង ត្រូវបានមហាជនជំរុញឱ្យចូលជួយ Pinky ស្របពេលដែលតារាស្រីរូបនេះ កំពុងជាប់នៅក្នុងពន្ធនាគារ។
ទន្ទឹមនឹងការជំរុញពីមហាជន ដោយហេតុថាគ្មានមេធាវី ឬមនុស្សជិតដិតណាចេញមុខធានាខ្លួនឱ្យចេញក្រៅឃុំ ស្រាប់តែ Tae ដែលជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់ Pinky អស់រយៈពេល ២៨ឆ្នាំហើយនោះ បានចេញមកបង្ហោះសារវែងអន្លាយជាលើកដំបូង ចំខួបកំណើតរបស់លោក បន្ទាប់ពីរឿងអាស្រូវរបស់ Pinky ផ្ទុះឡើង។
ក្នុងនោះលោកបានបង្ហោះរូបថត អមជាមួយ Caption រ៉ាយរ៉ាប់ពីរឿងរ៉ាវរបស់ Pinky នៅលើ Instagram ថា តាមពិតរឿងវាមានហេតុ និងផលរបស់វា។ ដូច្នោះគ្រប់គ្នាត្រូវជឿដោយការពិចារណា ដោយសារនៅមានឯកសារផ្សេងទៀតដែលមិនទាន់បង្ហាញនោះទេ ហើយពេលនេះ Pinky មិនអាចចេញមកនិយាយអ្វីឡើយ ព្រោះបើនិយាយចេញទៅអាចខុសឆ្គង គេនឹងចោទប្រកាន់ថាបំភ្លៃ ឬអាចខឹងសម្បារនឹងនាងបន្ថែមទៀត។
បន្ថែមពីលើនេះ Tae បានជូនពរគ្រប់គ្នាឱ្យជួបសំណាងល្អ និងសង្ឃឹមផងដែរថា រឿងរបស់ Pinky នឹងវិវត្តប្រសើរឡើង ព្រោះគ្មាននរណាដែលមិនធ្លាប់ធ្វើខុសឡើយ មនុស្សម្នាក់ៗសុទ្ធតែមានកំហុសដោយអចេតនាគ្រប់ពេល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិត្តជិតស្និទ្ធ ទម្លាយស្ថានភាព Pinky នៅក្នុងពន្ធនាគារ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់