ជីវិតកម្សាន្ដ
យឹម តាស្រង់ សោកស្តាយមិនបានធ្វើបទមរតកដើមឲ្យ ធឿន បុរី ច្រៀងបានច្រើន
អ្នកនិពន្ធលោកយឹម តាស្រង់ បានសម្តែងការសោកស្តាយ ខណៈដែលកន្លងមកលោកមិនបានសម្រួលចម្រៀងមរតកដើម ធឿន បុរី ច្រៀងបានច្រើនបទ។

បង្ហោះភ្ជាប់ជាមួយនឹងវីដេអូបទចម្រៀងរបស់ ធឿន បុរី កាលនៅក្មេងលោក យឹម តាស្រង់ បានរៀប រាប់ថា ការសោកស្តាយមួយរបស់ខ្ញុំរាល់ពេលស្តាប់បទ ធឿន បុរី ច្រៀង គឺខ្ញុំស្តាយដែលមិនបានឲ្យគាត់ថតបទមរតកដើមឲ្យបានច្រើន គ្រាន់នឹងស្តាប់ជាពិសេសបទលោកពូ កែវ សារ៉ាត។

អ្នកនិពន្ធរូបនេះ បានបន្តថា ពេលនេះសំឡេងរបស់ក្មួយ ធឿន បុរី ពេញវ័យបែកសំឡេងខុសមុនហើយគួរឲ្យសោកស្តាយ។ សុំទោសដែលកែប៉ារ៉ូលបទនេះ ដោយសារបទនេះយូរហើយមិនចាំឆ្នាំតែឲ្យធឿន បុរី ច្រៀងកាលពីជាង ៣ ឆ្នាំមុន។ បន្ទាប់ពីមានការលើកឡើងរបស់តាស្រង់ខាងលើ តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា ក៏បានបញ្ចេញមតិយល់ឃើញបែបនេះផងដែរ។


ដោយសម្រាប់អ្នកគាំទ្រក៏បាននិយាយដែរថា ខ្ញុំពិតជាសោកស្តាយណាស់ ពូខ្ញុំតែងតែរង់ចាំនូវការផលិតបទមរតកដើមសម្រាប់ ធឿន បុរី ច្រៀងទាំងបទលោកតា កែវ សារ៉ាត់ ក៏ដូចជាលោកតា ស៊ិន ស៊ី សាមុត ជាដើមព្រោះកាលគ្រាមុនឃើញព័ត៌មានពូបានទិញចម្រៀងកម្មសិទ្ធិបញ្ញារបស់លោកតា ស៊ិន ស៊ីសាមុត ដើម្បីផលិតសារឡើងវិញ តែជាការសោកស្តាយមួយដែលពេលនេះប្អូនប្រុស បុរី បានផ្លាស់ប្តូរសំឡេងដែលធ្លាប់មានពីពេលមុនទៅហើយ ក៏ព្រោះតែកត្តាធម្មជាតិនៃបម្រែបម្រួលសរីរាង្គកាយរបស់មនុស្ស។
ប្រភពបន្តទៀតថា ជារួមខ្ញុំពិតជាស្តាយសំឡេងគាត់ណាស់ ដែលមិនបានផលិតចម្រៀងឱ្យបានច្រើនជាពិសេសចម្រៀងលោកតា កែវ សារ៉ាត់ នាពេលនោះ ភាពល្បីល្បាញរបស់គាត់ក៏ដោយសារតែធម្មជាតិនៃសំឡេងមួយនេះដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច