ជីវិតកម្សាន្ដ
ដួង សុខគា ខកចិត្តខ្លាំង ក្រោយសម្តីដែលខ្លួននិយាយចង់ឲ្យសិល្បៈល្អ បែរជាគ្មានតម្លៃ
តារាប្រុសពហុជំនាញ អាចលេងបានគ្រប់ទម្រង់សិល្បៈទាំងបុរាណ សម័យ អាយ៉ៃ កំប្លែងលោក ដួង សុខគា បានបង្ហាញពីអារម្មណ៍មិនសប្បាយហើយហួសចិត្តខ្លាំង ខណៈដែលបំណងល្អរបស់ខ្លួនមួយចំនួន ដែលនិយាយចង់ឲ្យសិល្បៈល្អតែបែរជាគ្មានតម្លៃឬត្រូវបានបុគ្គលនៅជុំវិញខ្លួនខ្លះគិតថា ពុំមានតម្លៃទៅវិញ។

ការលើកឡើងរបស់លោក ដួង សុខគា នេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនយល់ឃើញថា ចំពោះពាក្យសម្តីរបស់ ដួង សុខគា ដែលនិយាយកន្លងមកតែងតែមានប្រយោជន៍សម្រាប់សង្គម ដែលផ្តល់ចំណេះដឹងច្រើនដល់មហាជន។ ម្យ៉ាងទៀតលោក ក៏ជាអ្នកសិល្បៈរៀមច្បង ដែលគួរឲ្យគោរពនិងកោតសរសើរចំពោះសមត្ថភាពទាំងការងារសិល្បៈនិងអាជីពផ្ទាល់ខ្លួន។ ប៉ុន្តែមិនគួរណា មានបុគ្គលមួយចំនួនបែរជាមើលលោកបំណងមិនល្អបែបនេះទេ។


លោក ដួង សុខគា បានរៀបរាប់បង្ហាញពីអារម្មណ៍អន់ចិត្តថា ថ្ងៃក្រោយយើងមិនបាច់ស្គាល់គ្នាទៀតក៏បាន។ សម្តីខំនិយាយចង់ឲ្យសិល្បៈល្អវាមិនមានតម្លៃទេ បើត្រង់កាច់គ្នាបង្ខូចគ្នាច្រណែនគ្នា និងនិយាយដើមគ្នាពូកែណាស់ សុំដកខ្លូន ព្រោះខុសម៉ាកគ្នា អ្នកណាចង់ថាអីក៏ថាទៅ។សំណេររបស់លោក ដួង សុខគា នេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រលើកទឹកចិត្តហើយបញ្ចេញទស្សនៈថា បើសិនជាយើងនិយាយចង់ឲ្យល្អ ហើយគេមិនស្តាប់ទេកុំខ្វល់ច្រើន ព្រោះចិត្តមនុស្សមានចរិតខុសគ្នា។


សូមជម្រាបថា លោក ដួង សុខគា កន្លងមកគឺជាអតីតពិធីករប្រុសល្បីឈ្មោះ និងទទួលបានការគាំទ្រខ្លាំងនៅស្ថានីយទូរទស្សន៍CTN ប៉ុន្តែក្រោយមកលោកក៏បានសម្រេចចិត្តចាកចេញពីកន្លែងចាស់ ដោយប្រើប្រាប់ជីវិតជាអ្នកសិល្បៈដែលឯករាជ្យ។ មិនតែប៉ុណ្ណោះរហូតមកទល់ពេលនេះ លោក ដួង សុខគា ក៏នូវតែរក្សាបានការគាំទ្រនិងប្រជាប្រិយភាពលើវិស័យសិល្បៈ ខណៈត្រូវបានទស្សនិកជនជាច្រើនតែនាំគ្នាលើកសរសើរ និងកោតស្ញប់ស្ញែងចំពោះសមត្ថភាពសិល្បៈរបស់លោក ដែលអាចធ្វើបានគ្រប់ទម្រង់ទាំងអស់៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី