Connect with us

ជីវិតកម្សាន្ដ

កន្លងទៅ ៣ឆ្នាំ បវរកញ្ញាតូច Baifern Freya ចូលប្រកួតសម្រស់ម្ដងទៀត ថែមទាំងទទួលបានតំណែង Top

បានផុស

នៅ

បន្ទាប់ពីគ្រងមកុដ Miss Thailand Child 2019 កាលពី ៣ឆ្នាំមុន ពេលនេះនាងតូច Baifern Freya នៅតែមិនបោះបង់វិស័យសម្រស់ ហើយបច្ចុប្បន្ននាងចូលខ្លួនប្រកួតបវរកញ្ញាវ័យក្មេងម្ដងទៀត ដោយទទួលបានសមិទ្ធផល គួរឱ្យសរសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីឆ្នាំ២០១៩ កន្លងទៅ Baifern Freya បានគ្រងមកុដ Miss Thailand Child ក្នុងវ័យ ៦ឆ្នាំ ធ្វើឱ្យសាធារណជនថៃមានមោទកភាពលើនាងជាខ្លាំង។ ក្រោយដណ្ដើមបានជយលាភីឯក ឈ្មោះ​របស់​កុមារី​រូប​នេះ ចាប់ផ្ដើមល្បីល្បាញ មិន​ត្រឹម​តែ​ទទួល​​ការ​ចាប់​អារម្មណ៍​ពី​ប្រជាជន​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ សូម្បី​សារព័ត៌មាន​បរទេស​ក៏បាន​ផ្តល់​ការ​ពេញ​ចិត្ត​ដល់ Baifern យ៉ាង​ខ្លាំងផងដែរ។ នាងតូចបានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រកួតជាមួយនឹងស្ទីលសម្តែងដូចអ្នកអាជីព ទឹកមុខប្រកបដោយទំនុកចិត្ត និងការបោះជំហានយ៉ាងម៉ឺងម៉ាត់នៅលើឆាក ធ្វើឲ្យមនុស្សជាច្រើនសរសើរមិនដាច់ពីមាត់លើរូបនាង។

ក្រោយពីកេរ្តិ៍ឈ្មោះរបស់នាងទទួលបានប្រជាប្រិយភាព Baifern ទទួលការអញ្ជើញជាច្រើនពីម្ចាស់ប្រេននានាឱ្យធ្វើជាម៉ូដែល និងផ្សព្វផ្សាយម៉ាកយីហោក្នុងស្រុក។ ដោយសារមូលហេតុនេះ មហាជនរំពឹងថា នៅថ្ងៃអនាគត Baifern Freya ប្រាកដជាជោគជ័យខ្លាំងមិនខាន។

ឈានដល់វ័យ ៩ឆ្នាំ ក្នុងឆ្នាំ២០២២ នេះ Baifern កាន់តែធំឡើងជាងមុន ជាមួយនឹងស្ទីលសម្តែង ព្រមជាមួយការដើរម៉ូដប្រៀបបាននឹងអ្នកជំនាញ ហើយបច្ចុប្បន្ននាងប្រឡូកលើសង្វៀនសម្រស់ម្ដងទៀត និងឈ្នះពានរង្វាន់ឆ្នើមទៀតផង។

ជាក់ស្ដែង ក្នុង​កម្មវិធី​ប្រឡង​បវរកញ្ញាវ័យជំទង់ Mini Universe Bangkok 2022 កាលពីពេលថ្មីៗ​នេះ​ នាងតូច​ Baifern Freya ​ដណ្តើមបាន​តំណែង​ Top ​ដែលវាបាន​ធ្វើ​ឱ្យ​អ្នក​និយម​លេង​អ៊ីនធឺណិត​ថៃ​សម្ដែងការអបអរសាទរ និងមានមោទកភាពលើកុមារីរូបនេះយ៉ាងខ្លាំង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ វេបសាយវៀតណាមផ្សាយថា បវរកញ្ញាកម្ពុជា ចម្លងម៉ូដរ៉ូបរបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម