ជីវិតកម្សាន្ដ
អ្នកគាំទ្របារម្ភ ក្រោយភរិយា Weir ជ្រមុជទឹកដល់បាតសមុទ្រ ទាំងដែលមានផ្ទៃពោះ
ភរិយា Weir Sukollawat បានបង្ហាញរូបថតប៉ុន្មានសន្លឹកលើបណ្ដាញសង្គម ដោយអែនអនដងខ្លួនក្នុងបាតសមុទ្រ ក្នុងពេលកំពុងមានផ្ទៃពោះកូនដំបូង ខណៈអ្នកគាំទ្រជាច្រើនកំពុងព្រួយបារម្ភយ៉ាងខ្លាំង។
នៅក្នុងរូបភាពដែល Vicky បានបង្ហោះ គឺជារូបភាពនៅក្នុងឈុតងូតទឹកពណ៌សមួយឈុត ហើយនាងកំពុងតែរីករាយនឹងការអែនអនដងខ្លួន ព្រមជាមួយនឹង Caption ថា “បោះចោលផ្លូវរត់ឬឡើងភ្នំ ហើយរត់ចូលក្នុងសមុទ្រ រង់ចាំជាមួយកូនរបស់អ្នក។” ភ្លាមនោះដែរ អ្នកគាំទ្ររបស់ Weir និង Vicky បានចូលមកបញ្ចេញយោបល់ថា ភរិយាលោកមានរូបស្អាតនិងសម្រស់ធម្មជាតិក្នុងសមុទ្រ។ ចំណែកហ្វេនៗរបស់អ្នកទាំងពីរខ្លះ ក៏និយាយថា ព្រួយបារម្ភណាស់ ព្រោះនាងកំពុងមានផ្ទៃពោះកូនដំបូងផង មិនគួរជ្រមុជទឹកដល់សមុទ្របែបនេះទេ។
យ៉ាងណាមិញ ក៏នៅតែមានអ្នកគាំទ្រមួយចំនួនធំបានពោលសរសើរដល់ភរិយា Weir Sukolwat ថា ពិតជាស័ក្ដិសមនឹងលោកពិតមែន ពីព្រោះ Vicky ចូលចិត្តដើរលេង និងតែងមានសកម្មភាពក្នុងដំណើរផ្សងព្រេងដូចគ្នា។ ជាពិសេសការឡើងភ្នំឬរត់ ប៉ុន្តែដោយសារតែពេលនេះមានកូន ទើបនាងជ្រើសយកការជ្រមុជទឹក ដើម្បីចាប់យករូបភាពដ៏ស្រស់ស្អាត និងធម្មជាតិនៅក្រោមសមុទ្រផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះការរិះគន់គ្រូពេទ្យ ថៃ ម្នាក់ ក្រោយលូកដៃក្នុងរឿងមានផ្ទៃពោះរបស់ភរិយា Weir
ចុចអាន៖រងការរិះគន់រឿងមានផ្ទៃពោះលឿន ភរិយា Weir Sukolwat បញ្ចេញសារបង្កប់អត្ថន័យជ្រៅ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា