Connect with us

ជីវិតកម្សាន្ដ

សាន ផានិត បញ្ចប់បញ្ហាដោយការវេលុយឲ្យអតិថិជនម្នាក់ដែលទៅអុកឡុកក្នុងហាងលក់ស្បែកជើង

បានផុស

នៅ

ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបន្ទាប់ពីតារាចម្រៀងម្ចាស់បទ “ជាប់វល់” គឺលោក សាន ផានិត បានកើតរឿងរ៉ាវមិនសប្បាយចិត្តក្រោយមានការជជែកគ្នាយ៉ាងតឹងសរសៃក ខណ:ដែលអតិថិជនម្នាក់យកស្បែកជើងដែលទិញទៅប្រើបានប្រហែល១ខែហើយមកប្ដូរយកថ្មីវិញដោយសម្អាងថា ស្បែកជើងអត់ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាន ផានិត កាលនោះបានបង្ហោះសាររៀបរាប់ថា សូមបងប្អូនជួយពិចារណា! មនុស្សអើយមនុស្សជិះឡានទំនើបមនុស្សធូថ្លៃមកអុកឡុកហាងខ្ញុំទាំងព្រឹក ទិញស្បែកជើង១ខែហើយមកសុំដូរវិញ មិនដូរអោយរករឿង ថតហាងខ្ញុំក្នុងបំណងមិនល្អទៀត តែខ្ញុំក៏បានផ្តល់វីដេអូទៅប៉ូលីសហើយដែរ បើសិនជាផុសប៉ះពាល់អាជីកម្មខ្ញុំ ខ្ញុំមិនអាធ្យាស្រ័យអោយឡើយ ទោះក្នុងតំលៃណាក៏ដោយ។

ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក្រោយមកទៀតគេឃើញលោក សាន ផានិត បានបញ្ចេញសារជាថ្មីដោយជ្រើសយកវប្បធម៌សន្តិភាពតាមរយ:ការមិនបង្កបញ្ហាទៀតទេ ដោយលោកសុខចិត្តវេលុយទៅឲ្យអតិថិជនរូបនោះវិញ។ លោក សាន ផានិត បានរៀបរាប់ថា មុននេះបន្តិចគាត់តេមកឡារដាក់ប្រពន្ធខ្ញុំទៀត អ៊ីចឹងតាមសំណើរមហាមិត្តYang Pov ខ្ញុំបានអោយបុគ្គលិកបាញ់លុយជូនគាត់វិញហើយ។

តារាចម្រៀងចាស់វស្សាលោក សាន ផានិត បានបន្តទៀតថា លោកក៏សុំមិនអោយគាត់គាំទ្រទំនិញយើងបន្តទៀតទេដោយសារយើងមិនមានគោលការដូដោះស៊េរីបែបអ៊ីចឹងឡើយ គាត់ទិញស្បែកជើងតាំងថ្ងៃចូលចូលវះកាត់១ខែជាងហើយ។ ក្នុងនោះអ្នកគាំទ្រមួយចំនួនក៏បានផ្តល់ជាយោបល់ដល់លោក សាន ផានិត ដែរថា លោកគួររៀបគោល​ការណ៍សម្រាប់អ្នកទិញ ធ្វើស្លាកដាក់ក្នុងហាងឬវិក័យបត្រថា រាល់ទំនិញទិញហើយរយៈពេលលើសពីថ្ងៃទិញ ៣ថ្ងៃដោយគ្មានផ្តល់ដំណឹងដល់ម្ចាស់ហាងចាត់ទុកជាអាសារបង់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម