ជីវិតកម្សាន្ដ
កែភេទ ៥-៦ ឆ្នាំ ផេនខេក ប្រកាសថាខ្លួនកំពុងមានអាការៈឈឺធ្ងន់
តារាសម្តែង និងជាពិធីការិនីភេទទី ៣ ផេនខេក កន្លងត្រូវបានអ្នកគាំទ្រដឹងហើយថា ក្រោយពេលវះកាត់ដោះដូរភេទបានសម្រេចហើយនោះ រូបគេបានប្រែក្លាយជានារីពេញលក្ខណៈ។ ប៉ុន្តែរឿងដែលគេចាប់អារម្មណ៍ស្រាប់តែពេលនេះ នាងកំពុងជួបបញ្ហាផ្នែកសុខភាពផ្នែកនេះ។

ជាក់ស្តែងនៅលើទំព័រហ្វេសប៊ុករបស់តារាភេទទី ៣ ផេនខេក នៅរសៀលថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ នេះនាងបានបង្ហោះសារដោយផ្តាំផ្ញើទៅបងប្អូនភេទទី ៣ ដែលធ្លាប់ឆ្លងវះកាត់ផ្លាស់ប្ដូរភេទចន្លោះពី ៥ ទៅ ៦ ឆ្នាំ កុំភ្លេចទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ដោយហេតុថា ពេលនេះនាងកំពុងមានអាការៈឈឺធ្ងន់ ព្រោះតែការធ្វេសប្រហែសទើបកើតមានរឿងគួរឲ្យបារម្ភនេះ។


ផេនខេក បានលើកឡើងបែបនេះថា សូមផ្ដាំទៅបងប្អូនភេទទីបីទាំងអស់គ្នា អ្នកដែលគាត់កែភេទចា ប់ពី ៥ ទៅ ៦ ឆ្នាំ សូមកុំភ្លេចទៅឆែកសុខភាពផង។ កុំឱ្យដូចខ្ញុំពេលឈឺតិចតូចទុក គិតថាមិនអីតែដល់ពេលធ្ងន់ទើបដឹង។ (សូមពាក្យជូនពរនឹងកំលាំងចិត្តម្នាក់មួយមើលបងប្អូន)។


ជាមួយគ្នានៃការរៀបរាប់របស់ពិធីការិនី ផេនខេក ខាងលើនេះ គេឃើញមានអ្នកគាំទ្រមួយចំនួនបានផ្ញើសារលើកទឹកចិត្ត និងជួនពរនាងគ្រប់គ្នា ខណៈខ្លះទៀតយល់ឃើញថា ការបង្ហាញរបស់ ផេនខេក នេះជាសារដ៏ល្អ និងដាស់តឿនសម្រាប់អ្នកដែលកែភេទផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត