Connect with us

ជីវិតកម្សាន្ដ

វ៉ាន់ នីឡា ត្រៀមទទួលកាដូរកូនស្រីដំបូងក្នុងខែនេះ ខណៈ តា វ៉ិចទ័រ កាន់តែអន្ទះសារចង់ឃើញមុខចៅ

បានផុស

នៅ

គេចាំបានថា តារាកំប្លែងវ័យក្មេងកូនស្រីបណ្តូលចិត្តលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ គឺអ្នកនាង វ៉ាន់ នីឡា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២កន្លងទៅបានសម្រេចក្តីសុបិន្តដោយបានចូលរោងការជាផ្លូវការជាមួយស្វាមី​វ័យប្រហែលគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពិធីមង្គលការបានមួយរយ:ខ្លីតារាកំប្លែង វ៉ាន់ នីឡា ក៏បានប្រកាសពីដំណឹងមានផ្ទៃពោះកូនដំបូងប្រមាណជាង៤ខែទៅហើយ។ កាលនោះដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្ រនិងមហាជនមានការចាប់អារម្មណ៍គ្រប់គ្នាដោយហេតុថា នីឡា និងស្វាមីទើបតែចូលរោងការថ្មីថ្មោងសោះ តែមិននឹកស្មានមានកូនលឿនដល់ថ្នាក់ហ្នឹងទេ។

យ៉ាងណាមិញនៅក្នុងនោះដែរក៏មានមិត្តភក្តិ និងអ្នកគាំទ្រនាងមួយចំនួនទៀតបានសម្តែងការចូលរួមអបអរសាទរចំពោះដំណឹងដ៏ល្អនេះផងដែរ។ ក្រោយការសម្ងំពពោះ និងថែរក្សាសុខភាពទាំងម្តាយ-កូនអស់រយ:ពេលជាច្រើនខែនោះ ពេលនេះកាន់តែមានដំណឹងល្អសម្រាប់ស្វាមី-ភរិយាវ័យក្មេង១គូរនេះ ដោយអ្នកនាង វ៉ាន់ នីឡា ត្រៀមសម្រាលកូនស្រីដំបូង​នាអំឡុងខែកញ្ញានេះ ពោលគឺចំឱកាសរដូវបុណ្យភ្ជុំបិណ្ឌតែម្តង។

លោកតា វ៉ិចទ័រ ដែលជាឪពុករបស់អ្នកនាង វ៉ាន់ នីឡា បានប្រាប់ «កម្ពុជាថ្មី» ឲ្យដឹងតាមទូរស័ព្ទថា លោកពិតជារំភើបណាស់ ខណ:ដែលជិតបានឃើញមុខចៅស្រីសំណព្វចិត្តក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ។ បើតាមការបញ្ជាក់ពីសំណាក់​លោកតា វ៉ិចទ័រ បានឲ្យដឹងបន្ថែមថា នីឡា កំពុងត្រៀមខ្លួនសម្រាលកូនស្រីដំបូងរបស់គេនាអំឡុងខែកញ្ញាឆ្នាំ២០២២ នេះហើយ ខណ:លោកក៏ចង់ឃើញមុខចៅឆាប់ៗផងដែរ។

គួររំលឹកថា នៅក្នុងថ្ងៃសិរីមង្គលរបស់កូនក្រមុំដែលជាតារាកំប្លែង វ៉ាន់ នីឡា និងកូនកម្លោះរូបសង្ហាវ័យប្រហែលគ្នានេះ បើចាប់អារម្មណ៍ទៅមើលទិដ្ឋភាពមង្គលការ គឺបានរៀបចំតុបតែងយ៉ាងស្រស់ស្អាត។ កម្មវិធីនេះបានរៀបចំធ្វើឡើងទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់ ខណ:មានភ្ញៀវកិត្តិយស និងតារាល្បីៗជាច្រើនបង្ហាញវត្តមានចូលរួមអបដោយភាពសប្បាយរីករាយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៣ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម