ជីវិតកម្សាន្ដ
ងិន ម៉ារ៉ាឌី ទទូចសុំចិត្តឲ្យបញ្ឈប់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា
ស្របពេលដែលការគាំទ្រ និងប្រជាប្រិយភាពកំពុងលេចធ្លោលើវិស័យសិល្បៈកញ្ញា ងិន ម៉ារ៉ាឌី ដែលជាបវរកញ្ញាចក្រវាលកម្ពុជា ២០២១ ចេញមុខអំពាវនាវដល់អ្នកគាំទ្រ និងមហាជនខ្មែរឲ្យបញ្ឈប់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា។

ការចេញមុខស្នើរសុំដោយទទូចរបស់បវរកញ្ញា ងិន ម៉ារ៉ាឌី ពេលនេះធ្វើឡើងបន្ទាប់ពីកត់សម្គាល់ឃើញថា នាពេលសព្វថ្ងៃនេះសម្រាប់បុគ្គលដែលជ្រើសយកការស្រឡាញ់ភេទដូចគ្នា នៅតែត្រូវបានគេប្រើជាការប្រមាថ ឬលេងសើចនៅទីសាធារណៈ ដោយគ្មានការគោរពសិទ្ធិឡើយ។ទង្វើនេះ ត្រូវបានកញ្ញា ងិន ម៉ារ៉ាឌី ចាត់ទុកថាជាសកម្មភាពអសីលធម៌ណាស់។


បវរកញ្ញា ងិន ម៉ារ៉ាឌី បានបញ្ចេញទស្សនៈថា នៅយុគសម័យ ២០២២ ជិតចូលដល់ ២០២៣ ទៅហើយការស្រឡាញ់ភេទដូចគ្នានៅតែត្រូវបានគេប្រើជាការប្រមាថ ឬលេងសើចនៅទីសាធារណៈ។ពេលខ្លះការលេងសើចត្រឹមតែ ២ ឬ ៣ ម៉ាត់របស់អ្នកអាចធ្វើឲ្យគេឈឺចាប់ខ្មាសគេនៅកណ្តាលមនុស្សជាច្រើន។

កញ្ញា ងិន ម៉ារ៉ាឌី បន្ថែមទៀតថា អ្នកគួរតែរៀនគោរពសិទ្ធិមនុស្ស ឲ្យតម្លៃមនុស្សជុំវិញខ្លួន ឬស្គាល់អំពីសុជីវធម៌ ទីតាំងដែលអ្នកចង់លេងសើចទៅកាន់នរណាម្នាក់។ ការស្រលាញ់ភេទដូចគ្នាមិនមែនជាការដែលនរណាម្នាក់ ត្រូវលើកយកមកជាការលេងសើចនោះទេ ត្រូវចេះគោរពនិងគិតពិចារណា។ ជាការពិតបើសង្កេតមកទល់ពេលបច្ចុប្បន្ន កំណើននៃការស្រលាញ់ភេទដូចគ្នាហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់។


សូមជម្រាបដែរថាកញ្ញា ងិន ម៉ារ៉ាឌី គឺជាម្ចាស់មកុដ Miss Universe Cambodia 2021 ខណៈកន្លងទៅនាងក៏តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Universe លើកទី ៧០ ឆ្នាំ ២០២១ នៅ ប្រទេសអ៊ីស្រាអែល៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល