Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សូលីកា ប្រតិកម្មយ៉ាងចាស់ដៃទៅបុគ្គលអគតិមួយចំនួនអង្គុយចាំតែទើស

បានផុស

នៅ

​​អ្នក​មេម៉ាយ​រូប​ស្រស់ ពេជ្រ សូលី​កា មួយរយៈចុងក្រោយ​ហាក់​ជួបប្រទះ​នូវ​រឿងរ៉ាវ​ស្មុគស្មាញ​ និង​មិន​សប្បាយចិត្ត​មួយចំនួន​ពោល គឺ​ចាប់តាំងពី​មាន​ដំ​ណឹង​នៃ​ការបែកបាក់​ស្វាមី​។​ រំលង​បញ្ហា​បែក បាក់​ស្នេហា​នេះ​ មិនបាន​ប៉ុន្មាន ពេជ្រ សូលី​កា ស្រាប់តែ​កើតមាន​រឿងរ៉ាវ​យល់ច្រឡំ​ទំនាក់​ទំ​នង​ជាមួយ​បេក្ខជន សុ​ភិ​ទិ ប៉ុន្តែ​ត្រូវបាន​អ្នក​ទាំងពីរ​បកស្រាយ​ថា ​ត្រឹម​ការ​រាប់អាន​គ្នា​ប៉ុណ្ណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកបើចាប់អារម្មណ៍មករឿងថ្មីមួយទៀតដែលធ្វើឲ្យអ្នកនាង ពេជ្រ សូលីកា ហាក់មិនសប្បាយចិត្តនោះបន្ទាប់ពីមានជនអគតិមួយចំនួនព្យាយាមបញ្ចេញយោបល់បែបបញ្ចើចបញ្ចើក្នុង​អត្ថន័យ​ឌឺ​ដង​ផ្លែ​ការឱ្យ​នាង​រាល់​សកម្មភាព​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​។​ ជាក់ស្តែង​មុននេះ ពេជ្រ សូលី​កា បាន​បង្ហោះ​ប្រកាស​ជ្រើសរើស​តួ​ប្រុស​ដើម្បី​ថត ​MV ​ដូច្នេះ​ថា​«​ចង់​ថត MV បទ​ថ្មីជួយ Comments តួ​ប្រុស​ម្នាក់​មួយ​មក​»​។

​ភ្លាមៗ​នៃ​ការ​បង្ហោះ​នោះ​ស្រាប់តែ​មានការ​បញ្ចេញ​មតិ​មួយចំនួន​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ដោយ​លើកឡើង​ ក្នុងន័យ​មិនល្អ​ដាក់បន្ទុក​លើ​តារា​ស្រី ពេជ្រ សូលី​កា។ ប្រតិកម្ម​ឆ្លើយតប​ការបញ្ចេញ​ទស្សនៈទាំងនោះ​កញ្ញា ពេជ្រ សូលី​កា បាន​រៀបរាប់​ដោយ​កំហឹង​ថា ​គួរ​និយាយ​ម៉េច​ឲ្យ​វា​សម​ចូល​ខ​មិន​ខ្លួនឯង​ចូល​Share​ខ្លួនឯង​ ហើយ​គិតតែ​ខ្លួនឯង​ពេល​ណា​ទើប​ចោល​សណ្ដាន​ទើស​ហ្នឹង​ទៅ​?​។​

​អ្នកនាង​បន្តថា ​គ្នា​ផុស​សួរ​ត្រឹមត្រូវ​ទៅជា​ចេញ​នាំ​ភ្លើង​រឿង​ផ្សេង ខ្ញុំ​ចំណាយលុយ​ផ្ទាល់ខ្លួន​ដើម្បី​ធ្វើ​MV បទ​ថ្មីចង់បាន​តួ​ថ្មី​ ហើយ​វា​ក៏​ជា​ស្នាដៃ​លើកដំបូង​ដែល​ធ្វើ​ខ្លួនឯង​ក្រែងលោ​បងប្អូន​ណា​មាន​មិត្តភក្ដិ​ចង់​ថត​mention​មក​ខ្ញុំ​មាន​ក្រុមការងារ​ទាក់ទង​ទៅ​ហើយ ​ម៉េច​ទៅជា​ភ្លាវ​អ៊ីចឹងទៅ​? ​ប៉ិ​ន​ខ្ញុំ​ត្រូវការ ​attention មក​ធ្វើ​អី​គួរ​សួរ​ខ្លួនឯង​វិញ​វា​ចេះតែ​ម៉េច​ក្នុង​ខ្លួន​?​។ អ្នកណា ​Jo​ ឲ្យ​ប្រាកដ​ខួរក្បាល​រៀន​គិត​រឿង​វិជ្ជមាន​ពី​គេ​ខ្លះ​ផង​ទៅ​កុំ​សប្បាយអរ​អា​រឿង​ខ​មិន​តែ​ស្ករ​តាម​គ្នា​ច្រើនពេក​បើ​ស្អប់​ណាស់​ទើស​ណាស់​អូស​ចោល​ទៅ​បើ​ខ្លួនឯង​ល្អ​ជាងគេ​នោះ​។​

​បន្ថែម​ពីនេះ​ អ្នក​មេម៉ាយ​ចាយរាង​ពេជ្រ សូលី​កា ​លើក​ឡើង​ថា​យូរៗ​ចាំតែ​ចាប់កំហុស​ហ្មង អី​ក៏​ទើស​អី​ក៏ខុស អាង​គ្នា​មិន​មាត់​កាន់តែ​ខំ​ជាន់​អ៊ីចឹង​គេ​មិច បាច់​ធ្វើ​ការរក​ស៊ីអី​ទេហ៎ អង្គុយ​ស្ងៀម ហើយ​ដើរ​តែ​ទើស​គេ​អ៊ីចឹង​ហ្មង​មែន​។ ខ្ញុំ​មិនចេះ​មក​អង្គុយតែ​អត់ ប្រយោជន៍​ខុស​របៀប​អ៊ីចឹង​ទេ បើ​ទំនេរ​អត់​ស្អី​ធ្វើ​ណាស់​យក​ពេលវេលា​គិតពី​ខ្លួនឯង​ឲ្យបាន​ច្រើន​ទៅ​ថា​ថី​បាន​ចេះតែ​ដើរ​ទើស​គេ​បែបនេះ​៕​

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៤ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៥ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៧ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៧ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម