ជីវិតកម្សាន្ដ
ឯកាយូរឆ្នាំ! ណូម័រ ប្រកាសចង់បានស្នេហ៍ពិត
តារាតារាសម្តែង និងពីធីការិនីរូបស្រស់ ណូម័រ ត្រូវបានគេកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះនាងនៅតែរក្សាបានការគាំទ្រហើយកាន់តែមានសម្រស់ស្រស់ស្អាត ខណ:ទីផ្សាការងារក៏មានហាងឆេងខ្ពស់ដែលជាហេតុធ្វើឲ្យនាងមានលទ្ធភាពសម្ញែងភាពហ៊ឺហារមិនចាញ់តារាស្រីឯទៀតទេ។

ដោយសារហេតុផលនេះ ទើបធ្វើឲ្យ ណូម័រ កាន់តែសប្បាយចិត្ត និងរីកមុខមាត់ដូចគ្រាប់ជី។ ប៉ុន្តែមានរឿងម្យ៉ាងដែលធ្វើឲ្យស្រីស្អាតរូបនេះហាក់មិនសមប្រកបតាមបំណងទេ គឺរឿងរ៉ាវជីវិតស្នេហាឯកជន ខណ:ដែលបច្ចុប្បន្ន ណូម័រ កំពុងសម្ពាយឈ្មោះជាអ្នកមេម៉ាយវ័យក្មេងមានរយ:ពេលច្រើនឆ្នាំមកហើយ បន្ទាប់ពីលែងលះគ្នាជាមួយអតីតស្វាមី គឺ វីជេ សុភា ក្រោយរៀបការបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។

យ៉ាងណាមិញបន្ទាប់រស់នៅដោយភាពឯកាចាយឈ្មោះជាស្ត្ត្រីមេម៉ាយយូរឆ្នាំ ពិធីការិនីស្រស់ស្អាត ណូម័រ ប្រកាសបើកសញ្ញាភ្លើងខៀវជាថ្មីដើម្បីរកស្នេហ៍ពិតមកស្អំបេះដូង។ អ្នកនាង ណូម័រ បង្ហើបតាមរយ:បណ្តាញសង្គមថា កាលនាងនៅក្មេងអាចនឹងចូលចិត្តស្នេហាដែលមានSurpriseរំភើបៗចង់បានតុក្កតាធំៗ ចង់បានបាច់ផ្កាធំៗជាដើម។
ណូម័រ បានបញ្ជាក់ទៀតថា ដល់ពេលវ័យចាស់ទុំល្មម បែរជាចង់បានស្នេហាធម្មតាៗ ចង់បានអ្នកដែលអាចសើចនឹងរឿងឆ្កួតៗ ជាមួយគ្នា ចង់បានអ្នកដែលផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកនៅក្បែរគ្នាពេលមានបញ្ហាមិនបាច់អ្វីអស្ចារ្យឲ្យតែស្រលាញ់យកចិត្តទុកដាក់មិនប្រួលប្រែប៉ុណ្ណឹងគ្រប់គ្រាន់ហើយ… (ម្នាក់នោះនៅឯណាMyគូរជីវិត? )។

គួររំលឹកថា អ្នកនាង ណូម័រ ធ្លាប់បានរៀបមង្គលការម្តងរួចមកហើយជាមួយវីជេ សុភា តែគួរឲ្យស្តាយបន្ទាប់ពីរៀបការមិនដល់កន្លះឆ្នាំផងអ្នកទាំងពីរក៏សម្រេចចែកផ្លូវគ្នាដើររៀងខ្លួនទៅវិញ។ ក្រោយពីបែកផ្លូវគ្នារហូតមកដល់ពេលនេះប្រមាណជា៤ឆ្នាំទៅហើយតែតារាសម្តែងរូបស្រស់ ណូម័រ ហាក់មិនទាន់រកអ្នកស្អំបេះដូងឃើញឡើយ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ