Connect with us

ជីវិតកម្សាន្ដ

Angelina Jolie ចោទប្រកាន់អតីតស្វាមីថា ក្លែងខ្លួនជាជនរងគ្រោះ

បានផុស

នៅ

តារាហូលីវូដ Angelina Jolie ​បានលើកឡើងនៅក្នុង​បណ្ដឹងរបស់ខ្លួនថា ​អតីតស្វាមីលោក Brad Pitt ព្យាយាមក្លែងជាជនរងគ្រោះដើម្បី​គ្រប់គ្រងរោងចក្រ​ស្រាទំពាំងបាយជូរតែម្នាក់ឯង ​ដែលវាជាទ្រព្យរបស់ពួក​គេ​ធ្លាប់សាង​រួម​គ្នា​អស់ពេលជាច្រើនឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែងវ័យ ៤៧ឆ្នាំរូបនេះ បានឆ្លើយតប ​ព្រមទាំងច្រានចោលពាក្យបណ្តឹងរបស់អតីតស្វាមី ជុំវិញការលក់ភាគហ៊ុន Château Miraval របស់នាង ជាមួយនឹងពាក្យបណ្តឹងដែលបកទៅចោទប្រកាន់ Brad Pitt វិញថា លោកកំពុងធ្វើសង្រ្គាមសងសឹកប្រឆាំងនឹងនាង ចាប់តាំងពីអ្នកទាំងពីរលែងលះគ្នា ក្នុងឆ្នាំ២០១៦។

យោងតាមប្រភពពី​ People បានឱ្យដឹងថា ពេលនេះ អតីតក្រុមហ៊ុនរបស់ Angelina Jolie ឈ្មោះ Nouvel កំពុងទាមទារសំណងខូចខាតជាង ២៥០លានដុល្លារ ពី Brad Pitt ។ ក្នុងនោះមេធាវីរបស់ Angelina បានអះអាងថា តាមពិត Brad បានគ្រប់គ្រងលើរោងចក្រស្រាទំពាំងបាយជូរ Château Miraval ដែលមានទីតាំងនៅភាគខាងត្បូងប្រទេសបារាំងតាំងពីយូរហើយ ប៉ុន្តែលោកបែរជាចោទប្រកាន់លើអតីតភរិយាថាបានលក់ភាគហ៊ុននៅក្នុងរោងចក្រនេះទៅវិញ។ ចំពោះការចោទប្រកាន់របស់ Brad កាលពីពេលកន្លងមក Angelina បានបដិសេធទាំងស្រុង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Angelina Jolie ត្រូវអតីតស្វាមីហែកកេរ្តិ៍កប់ៗមាត់

ចុចអាន៖ សក់ខំទុករាប់ឆ្នាំ ពេលនេះតួឯកប្រុស Aquaman សុខចិត្តកាត់ចោល ដើម្បីការងារបរិស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៧ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

Sokha Hotels

ព័ត៌មានពេញនិយម