ជីវិតកម្សាន្ដ
ផ្ទុះការរិះគន់ក្រោយស្ថាប័នMiss Grand បង្ហាញឈុតគោព្រៃជាឈុតតំណាងជាតិ ក្នុងការប្រកួតលើឆាកអន្តរជាតិ
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជាបានផ្ទុះការចាប់អារម្មណ៍ជាថ្មីក្រោយស្ថាប័ន Miss Grand បានបង្ហាញឈុតតំណាងជាតិក្នុងការប្រកួតលើឆាកអន្តរជាតិនាប្រទេសឥណ្ឌូនេស៊ីឆាប់ៗខាងមុខ ដែលគេយល់ថា ឈុតនេះច្នៃចេញជាទម្រង់គោព្រៃ ឬក្របីព្រៃ។

ជាក់ស្តែងកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ គេឃើញមានមហាជន និងអ្នកគាំទ្រមួយចំនួនបានសម្តែងការមិនពេញចិត្តនិងធ្វើការរិះគន់ទៅលើឈុតដែលច្នៃម៉ូដចេញជារូបសត្វគោព្រៃជាឈុតតំណាងជាតិ Miss Grand Cambodia2022គ្រងដោយកញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី សម្រាប់ការចូលរួមប្រកួតMiss Grand International 2022 នៅប្រទេសឥណ្ឌូនេស៊ី ។
ការផ្ទុះប្រតិកម្ម និងមតិរិះគន់នេះធ្វើឡើងភ្លាមៗស្របពេលដែលនៅលើទំព័រផេកផ្លូវការ Miss Grand Cambodiaបាន បង្ហោះឈុតនេះដោយបញ្ជាក់ថា «នេះជាឈុតតំណាងជាតិ Miss Grand Cambodia 2022 ឆ្នាំនេះសម្រាប់ ការចូលរួមប្រកួតប្រជែងMiss Grand International2022 នៅប្រទេសIndonesia» ។ ក្នុងនោះក៏មានការសូមណូមពរឲ្យប្តូរចេញនូវឈុតនេះសម្រាប់តំណាងជាតផងដែរ។

បើតាមការលើកឡើងរបស់អ្នកប្រើប្រាស់បណ្តាញសង្គមបានបញ្ចេញទស្សន:ថា ឈុតខ្មែរបុរាណល្អផូផង់មានច្រើនណាស់ ហេតុអ្វីយកឈុតជំងឺយរបែបនេះ ប្រុងយកទៅប្រកួតទៅវិញ។ ខ្លះទៀតលើកឡើងដែរថា មានរបស់ល្អៗមិចមិនយកទៅបង្ហាញឲ្យគេឃេីញ និងធ្វេីឲ្យគេស្ញេីតសរសេីរទៅ? ដូចជាឈុតខេត្តស្វាយរៀង ព្រះសីហនុ ព្រះវិហារ កំពត និងត្បូងឃ្មុំ បេីយកឈុតមណ្ឌលគិរីនេះទៅអ្នកជិតខាងគេសេីចស្លាប់ហេីយមិនត្រឹមតែអ្នកជិតខាងទេបងប្អូនរួមជាតិយេីងក៏សេីចតែសេីចបែបហួសចិត្ត មានឱកាសតែមិនចាប់ស្រវ៉ាយករបស់ល្អទៅបង្ហាញ។

សូមជម្រាបថា កម្មវិធីMiss Grand Cambodia ក្នុងឆ្នាំ២០២២បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ និងបានបញ្ចប់ទៅដោយរលូនកាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២កន្លងទៅ ដែលបានរកឃើញម្ចាស់ជ័យលាភីគ្រងមកុដMiss Grand Cambodia ២០២២ គឺបានទៅលើកញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី ដែលជាបវរកញ្ញាតំណាងឱ្យខេត្តព្រះសីហនុ៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?