ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺណិតកាន់តែសង្ស័យខ្លាំង ក្រោយធ្លាយរូបភាព V បង្ហោះដូច Jennie បេះបិទ
កាលពី ២សប្តាហ៍មុនសមាជិកក្រុម BLACKPINK ទាំង៤រូប បានធ្វើដំណើរទៅទីក្រុង New York ដើម្បីសម្ដែង VMAS ឆ្នាំ២០២២ ហើយឡើងយន្តហោះនៅថ្ងៃទី ២៥ ខែសីហា ខណៈដែល V សមាជិក BTS ត្រូវបានគេប្រទះឃើញនៅអាកាសយានដ្ឋាន Incheon លឿនជាងកាលបរិច្ឆេទដែលនឹងមកដល់របស់ BLACKPINK ។ នៅពេលនោះ មនុស្សជាច្រើនមិនដឹងថា ហេតុអ្វីបានជា V ធ្វើដំណើរ ប៉ុន្តែក្រោយមកបានបង្ហើបថាគាត់កំពុងថតឲ្យទស្សនាវដ្ដី Vogue ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េជាច្រើនបានប៉ាន់ស្មានថា V និង Jennie បានទៅទីក្រុងញូវយ៉ក ដើម្បីណាត់ជួបគ្នាជាឯកជននៅខាងក្រៅប្រទេសកូរ៉េ ដូច្នេះពួកគេអាចដើរលេងជាមួយគ្នាដោយសេរី។

បន្ទាប់មកនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២២ V បានបង្ហោះរូបក្នុងបណ្ដាញសង្គម Instagram ជាមួយនឹងរូបថតពីដំណើរកម្សាន្តរបស់គាត់ ហើយអ្នកនិយមលេងអ៊ីនធឺណិតកូរ៉េបានចាប់ផ្តើមស៊ើបអង្កេតនិងប្រៀបធៀបរូបភាពទៅនឹងរូបថតរបស់ Jennie ដែលបានបង្ហោះកាលពីសប្តាហ៍មុន។ អ្នកនិយមលេងអ៊ីនធឺណែតបានរកឃើញថា V ត្រូវបានគេថតរូបនៅកន្លែងតែមួយជាមួយ Jenny’ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតគិតថាពួកគេនៅជាមួយគ្នា។
អ្នកលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិយ៉ាងដូច្នេះថា៖
-ពួកគេកំពុងធ្វើ Lovestagram ដោយបើកចំហ។
-ខ្ញុំគិតថា ពួកគេទាំងពីរចង់លាតត្រដាងពីទំនាក់ទំនងរបស់ពួកគេ ប៉ុន្តែភ្នាក់ងារនឹងហាមឃាត់ពួកគេ។
-តើពួកគេនៅលើទូកហើយពាក់មួកដូចគ្នាទេ? អ្នកណាថត Jenny និង Rosé?
-មនុស្សដែលបដិសេធថាពួកគេកំពុងណាត់ជួប តើអ្នកនឹងនិយាយអ្វី ប្រសិនបើពួកគេទទួលយកនៅពេលក្រោយ?,
-V ហាក់មិនចង់លាក់ទំនាក់ទំនងរបស់ខ្លួនទេ ហើយចង់ប្រាប់ពិភពលោកថាមិត្តស្រីរបស់ខ្លួនគឺ Jenny ជាដើម។




យ៉ាងណាមិញ ផលិតកម្មទាំងពីរនេះហាក់នៅស្ងប់ស្ងាត់ បើទោះបីជាមានពាក្យចចាមអារ៉ាមក្រៅផ្លូវការ ពីតារាប្រុស-ស្រីដែលស្ថិតនៅក្រោមទ្រនំខ្លួនក្ដី។ ទន្ទឹមនោះ អ្នកគាំទ្រទូទាំងពិភពលោកក៏កំពុងតែរង់ចាំមើលថា តើនេះជាដំណឹងពិតឬយ៉ាងណា ដែលថា ពួកគេស្រលាញ់គ្នាពិតមែន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកលេងអ៊ីនធឺណិតសង្ស័យខ្លាំង ក្រោយធ្លាយរូបភាព V បង្ហោះដូច Jennie បេះបិទ
ចុចអាន៖Rose សមាជិកក្រុម BLACKPINK នៅតែរក្សាតំណែងកំពូលលើតារាង Billboard

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក