Connect with us

ជីវិតកម្សាន្ដ

ហង្ស ម៉ានីតា កំពុងអង្រួនបេះដូងអ្នកគាំទ្រ នៅហ្វីលីពីនអំឡុងពេលហ្វឹកហាត់

បានផុស

នៅ

ហង្ស ម៉ានីតា បាននិងកំពុងធ្វើការហ្វឹកហាត់សមត្ថភាពបន្ថែម នៅប្រទេសហ្វីលីពីន ដើម្បីត្រៀមខ្លួនក្នុងការប្រកួត Miss Universe ក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កញ្ញាកំពុងតែអង្រួនចិត្តអ្នកគាំទ្រនៅហ្វីលីពីនយ៉ាងច្រើនគួរឲ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីក្លាយជាម្ចាស់ជយលាភីមកុដ Miss Universe Cambodia 2022 កញ្ញា ហង្ស ម៉ានីតា បានចូលរួមធ្វើសកម្មភាពសប្បុរសធម៌ មនុស្សធម៌ កុមារកំព្រា និងការងារសង្គមជាច្រើន ហើយក្រៅពីនោះ កញ្ញាក៏បានពង្រឹកសមត្ថភាពបន្ថែម ដើម្បីត្រៀមខ្លួនចេញទៅប្រកួតនៅ Miss Universe 2023 ក្នុងពេលខាងមុខ។

កាលពីយប់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ កញ្ញា ហង្ស ម៉ានីតា បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ទទួលការហ្វឹកហាត់ ដើរ ផាត់មុខ រៀបចំខ្លួន និងការឆ្លើយសំណួរផ្សេងៗ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួត Miss Universe 2023 លើកទី ៧១ ដែលមានបេក្ខភាពមកពីបណ្ដាប្រទេសជាច្រើនចូលរួម។ លើសពីនេះ គេ​សង្កេតឃើញថា ម៉ានីតា ត្រូវបានទទួលយ៉ាងកក់ក្ដៅពីសំណាក់ប្រជាជនហ្វីលីពីន ព្រមទាំងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ជាពិសេសនោះពួកគេក៏បានលើកសរសើរពីសម្រស់ស្រស់ស្អាតរបស់ ម៉ានីតា ទៅដូចនឹងម្ចាស់មកុដ Miss World 2013 នាង Megan Young ផងដែរ។

កញ្ញា ហង្ស ម៉ានីតា ខាងឆ្វេងដៃ នាង Megan Young ស្ដាំ

ទន្ទឹមនឹងនោះ ប្រជាជនហ្វីលីពីន ជាច្រើនបានកោតសរសើរ Miss Universe Cambodia រូបនេះ ពីការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ ដោយគ្មានទាក់សូម្បីតែមួយម៉ាត់ និងព្រមទាំងរួសរាយរាក់ទាក់ បូករួមជាមួយស្នាមញញឹមថែមទៀតផង។ ម៉ានីតា ក៏ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Sashing Ceremony Mister International Philippines 2022 កាលពីល្ងាចថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២។

គួររំលឹកថា កាលពីយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ កញ្ញា ហង្ស ម៉ានីតា កូនកាត់ខ្មែរបារាំង បានក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2022 ហើយលំដាប់រងទី ១ កញ្ញា ហេង សុទនិស្ស័យ, លំដាប់រងទី ២ កញ្ញា ហេង ប៉ូនីកា, លំដាប់រងទី ៣ កញ្ញា រតនៈ សុខាវត្តី និងលំដាប់រងទី ៤ បានទៅលើ កញ្ញា ហ៊ុន ហ្គិចឡាង៕

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៨ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម