ជីវិតកម្សាន្ដ
តារាប្រុសចិន Li Yifeng ត្រូវប៉ូលិសចាប់ឃុំ ពីបទពេស្យាចារ
យោងតាមទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ថា តារាសម្ដែងចិន Li Yifeng ដែលដើរតួជាលោក ម៉ៅ សេទុង ក្នុងរឿង “The Pioneer” កាលពីឆ្នាំមុន ត្រូវបានប៉ូលិសក្រុងប៉េកាំងឃាត់ខ្លួន ដោយចោទប្រកាន់ពីបទពេស្យាចារ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ូលិសក្រុងប៉េកាំងបាននិយាយថា តារាសម្តែងប្រុស Li Yifeng អាយុ ៣៨ឆ្នាំ ត្រូវបានចាប់ឃុំខ្លួន លើបទចោទស្វែងរកការកម្សាន្តផ្លូវភេទជាមួយស្ត្រីពេស្យាជាច្រើនដង។ ទោះយ៉ាងណា ព័ត៌មានលម្អិតផ្សេងទៀតអំពីរឿងអាស្រូវនេះ ប៉ូលិសមិនបានបញ្ជាក់ឡើយ។

ក្រោយព័ត៌មានអាស្រូវបែកធ្លាយ ម៉ាកយីហោល្បីៗដូចជា ប្រេនអ៊ីតាលី Prada, ក្រុមហ៊ុនថ្នាំដុសធ្មេញ Sensodyne និងក្រុមហ៊ុនឱសថបុរាណចិន King To Nin Jiom បានបញ្ចប់កុងត្រាជាមួយតារារូបនេះភ្លាមៗ។

គួរបញ្ជាក់ថា ការស្វែងរកសេវាផ្លូវភេទពេស្យាចារក្នុងចំណោមតារាចិន គឺជាអំពើខុសច្បាប់ ព្រោះរដ្ឋាភិបាលចាត់ទុកអំពើនេះជាការបំពុលសង្គមយ៉ាងធ្ងន់ធ្ងរ ហើយអាជ្ញាធរវប្បធម៌របស់ទីក្រុងប៉េកាំង បានបញ្ជាឱ្យវិស័យកម្សាន្តចិន ហាមឃាត់តារាសម្តែងទាំងអស់ បើតារារូបណាបំពានច្បាប់ ពួកគេត្រូវជាប់ឃុំក្នុងរយៈពេលខ្លី ដែលជាទូទៅជនជាប់ចោទ នឹងត្រូវចាប់ឃុំខ្លួនផ្នែករដ្ឋបាលចន្លោះពី ១០-១៥ ថ្ងៃ។ យ៉ាងណាមិញ ទោសទណ្ឌអាចត្រូវបានកាត់បន្ថយមកត្រឹម ៥ថ្ងៃ ឬតិចជាងនេះ ប្រសិនបើបទល្មើសមានលក្ខណៈតូចតាច៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជនរងគ្រោះក្នុងហេតុការណ៍ធ្លាក់អេក្រង់ LED អាចពិការអស់មួយជីវិត
ចុចអាន៖ រឿងពីរយ៉ាងគត់ ចៀវៃ ទម្លាប់អនុវត្តជាប្រចាំ ដើម្បីរក្សាសម្រស់ឱ្យក្មេងជាងវ័យ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង