Connect with us

ជីវិតកម្សាន្ដ

ញ៉ាក់​សាច់ ! ណា តា​លី សម្ញែង​សម្រស់​សិច​ស៊ី​ត្រៀម​ស្វាគមន៍​ឆ្នាំ​ថ្មី​

បានផុស

នៅ

​តារា​សម្ដែង​វ័យក្មេង​កញ្ញា​ ណា ​តា​លី​ ឈានដល់​បំណាច់​ឆ្នាំ​ចាស់​២០២០​ ចូលឆ្នាំថ្មី​២០២១​ស្រាប់​តែ​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល ​និង​ចាប់អារម្មណ៍​គ្រប់​គ្នា​ ពិសេស​ប្រុសៗ​តែម្តង ​ខណៈរូបភាព​សិច​ស៊ី​ស្រើប​ស្រាល​ជាច្រើន​សន្លឹក​ត្រូវបាន​ទម្លាយ​លើ​បណ្តាញ​សង្គម​សាធារណៈ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​រូបភាព​ដ៏​សិច​ស៊ី​ជាច្រើន​សន្លឹក​របស់​តារា​ស្រី​វ័យក្មេង​កញ្ញា ណា​ តា​លី ដែល​ត្រូវ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពេលនេះ ​គឺ​គេ​សង្កេតឃើញ​មានការ​ចែករំលែក​ជាប​ន្ត​បន្ទាប់​ភ្ជាប់​នឹង​ការសរសើរ​ផង​និង​រិះគន់​មួយចំនួន​ផងដែរ​។ ​ម្យ៉ាង​ទៀត​បើតាម​ការកត់សម្គាល់​ពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ​នាង​តែងតែមាន​អ្វីដែល​ថ្មី​ប្លែក​សម្រាប់​ទស្សនិកជន ​និង​អ្នកគាំទ្រ​ជានិច្ច​ជាពិសេស​គឺ​ស្ទាយនៃ​ការ​តុបតែង​ខ្លួន​តែម្ដង​។

ជាក់ស្តែង​កាលពី​ថ្មីៗ​នេះ ​កញ្ញា​ ណា ​តា​លី ​ក៏​ស្រាប់តែ​បង្ហោះ​រូបភាព​ស៊ី​អារម្មណ៍​ថ្មី​ជា​បន្តបន្ទាប់​នៅ ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​​ដោយ​នាង​បាន​ស្លៀក​នៅ​ឈុត​ប៊ី​គី​នី​ បង្ហាញ​នូវ​ភាព​ស៊ិ​ច​ស៊ី​យ៉ាង​ស៊ី​វិ​ល័យ​ បញ្ចេញ​សាច់​សខ្ចី​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ខណៈ ពេលដែល​ឈានដល់​វ័យ​២៥​ឆ្នាំ​ គឺ​តារា​រូប​នេះ​ក៏​នៅតែ​បង្ហាញ​ស្ទីល​លេងខ្លួន​ស៊ិ​ច​ស៊ី​ទាក់ទាញ​ភ្នែក​មហា​ជន​ទៀតផង​។​

ដូច្នេះ​ដើម្បី​បានដឹង​កាន់តែច្បាស់​សូម​បង្វែរ​អារ​ម្មណ៍​ទស្សនិកជន​ទៅ​ទស្សនា​រូប​សិច​ស៊ី​ប​ង្អួត​ស​ម្រស់​របស់​តារា​សម្តែង​ស្រី​សាច់​ខ្ចីកញ្ញា ណា តា​លី ដូចខាងក្រោម​នេះ​ទាំងអស់គ្នា​ថា​តើ​មាន​សម្រស់​ទាក់ទាញ​កម្រិត​ណា​?៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម