ជីវិតកម្សាន្ដ
Pancake ត្រូវគេដាក់រហស្សនាមថា “កំពូលតារាបង្ហាញម៉ូដពិភពលោក” កម្រមានរឿងអាស្រូវ
ជាតារាសម្ដែង និងជាតារាម៉ូដែលថៃល្បីមួយរូប ដែលគ្មានរឿងអាស្រូវឬកម្របំផុតសម្រាប់ Pancake តាំងពីនាងចូលក្នុងវិស័យកម្សាន្តលើកដំបូង ដោយទទួលបានតំណែង Thai Supermodel Contest 2004 និងតំណែងកំពូលតារាម៉ូដែលពិភពលោក ក្នុងកម្មវិធី Model of the World 2004 នៅប្រទេសចិន

យ៉ាងណាមិញ នាងត្រូវបានគេស្គាល់ច្បាស់ ក្នុងរឿងភាគទូរទស្សន៍ល្បីៗដូចជា Plik Din Su Dao , Buang Hong ,Tur Gub Kao Lae Ruk Kong Rao ជាដើម និងមានការផ្សាយពាណិជ្ជកម្មផលិតផលជាច្រើន។ រហូតដល់ត្រូវបានគេហៅថា មួយនៃ “អ្នកធ្វើបទបង្ហាញនាគរាជ” ពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗក្នុងឧស្សាហកម្មកម្សាន្តថៃផងដែរ។
ពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗក្នុងវិស័យសិល្បៈនៅក្រៅប្រទេស Pancake ត្រូវបានគេស្គាល់ និងពេញនិយមពីសំណាក់ជនបរទេស ដូចជាទទួលបានពានរង្វាន់តារាសម្តែងអាស៊ីល្អបំផុត។ ពីពានរង្វាន់ប្រជាប្រិយភាពសិល្បករអាស៊ី Hua Ting នៅទីក្រុងប៉េកាំង ដែលត្រូវបានវិនិច្ឆ័យដោយប្រជាប្រិយភាពរបស់ប្រជាជនចិន បានបោះឆ្នោតឲ្យ។ ហើយជាប់ចំណាត់ថ្នាក់ក្នុងចំណោមតារាស្រីថៃ ដែលមានប្រជាប្រិយភាពបំផុតដែលប្រជាជនចិនចូលចិត្ត ពីលទ្ធផលនៃការស្ទង់មតិរបស់តារាថៃដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសចិនដូចគ្នា។
ទន្ទឹមនោះដែរ កាលពីពេលថ្មីៗនេះ Pancake បានទៅដើរម៉ូដក្នុងកម្មវិធី Grand Opening និង Fashion Show “Stand Still” Capsule Collection។ ខណៈមហាជនជាច្រើនឃើញហើយ ពោលសរសើរពីសម្រស់និងការដើររបស់នាងលើឆាកថាស្អាតនិងសមសួនណាស់។ មិនត្រឹមប៉ុណ្ណឹងឡើយ តារាស្រីរូបនេះត្រូវបានគេដាក់ឈ្មោះថា ជាគំរូនៃពិភពលោក ក្នុងពិភពម៉ូដនិងមានកេរ្តិ៍ឈ្មោះល្អជាងគេថែមទៀត៕
សូមទស្សនារូបភាពដែល Pancake បានដើរម៉ូដខាងក្រោម៖





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Noey ទើបចុះសំបុត្រអាពាហ៍ពិពាហ៍ជាប្ដីប្រពន្ធស្របច្បាប់ ក្រោយមើលចិត្ត ១៤ ឆ្នាំ រៀបការ ៦ ឆ្នាំ
ចុចអាន៖Mai Davika រងការរិះគន់ខ្លាំងៗថា ឃើញតែឆ្អឹងជំនីរ ក្រោយឈរបង្អួតចង្កេះស្លីមនៅឆ្នេរ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ