ជីវិតកម្សាន្ដ
កាបូប ៦ម៉ូដែល លក់ដាច់អស់គ្មានសល់ ក្រោយ Lisa ថតបង្ហោះមិនប៉ុន្មានម៉ោង
CELINE គឺជាម៉ាកយីហោម៉ូដប្រណីតមួយលំដាប់ពិភពលោក ហើយចាប់តាំងពី Lisa ក្លាយជាឯកអគ្គរដ្ឋទូតសកលតំណាងម៉ាកយីហោមួយនេះ មិនថាកាបូបយួរដៃ ឬកាបូបស្ពាយដែលនាងផ្សព្វផ្សាយ សុទ្ធតែត្រូវលក់ដាច់អស់ៗ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ថ្ងៃនេះ កម្ពុជាថ្មីផ្លឹស នឹងបង្ហាញជូនម៉ូដកាបូប ៦ម៉ូដែល ដែល Lisa ធ្លាប់កាន់ថតបង្ហោះ ហើយពួកវាត្រូវលក់អស់ពីស្តុកយ៉ាងរហ័សបំផុត។
កាបូបយួរដៃ ម៉ូដែល TEEN BESACE TRIOMPHE IN SHINY CALFSKIN

វាជាកាបូបខ្នាតមធ្យម តូចចង្អៀតបន្តិច ហើយពណ៌ដែល Lisa ជ្រើសរើសគឺពណ៌ Safari ដែលជាពណ៌ងាយស្រួលប្រើ ពេញនិយមសម្រាប់សុភាពនារីទូទៅ។ តម្លៃរបស់កាបូបមួយនេះប្រមាណ ៣,៦៥០ដុល្លារអាមេរិក។
កាបូបយួរដៃ ម៉ូដែល CUIR TRIOMPHE IN SMOOTH CALFSKIN

កាលពីពេលធ្វើដំណើរទៅប៉ារីស ក្នុងខែមិថុនា ឆ្នាំ២០២២ កន្លងទៅ Lisa បានបង្ហាញជាមួយនឹងកាបូបយូរដៃពណ៌ខ្មៅ រាងស្រដៀងនឹងត្រីកោណ ច្នៃចេញពីស្បែកសត្វ។ វាជាម៉ូដែលសាមញ្ញបំផុត តែមើលទៅស្អាត និងទាន់សម័យ ខណៈតម្លៃដើមគឺ ៦៩០ដុល្លារអាមេរិក។
កាបូបយួរដៃ ម៉ូដែល CELINE Cuir Triomphe

កាបូបមួយនេះ រចនាឡើងជារាងចតុកោណ មានភាពឆើតឆាយ សក្តិសមប្រើសម្រាប់ការណាត់ជួបអាហារពេលល្ងាច។ Lisa ធ្លាប់ប្រើវាពេលនាងដើរតាមចិញ្ចើមផ្លូវ រឹតតែបង្ហាញភាពទាក់ទាញទ្វេដងសម្រាប់នាង។ តម្លៃរបស់វាប្រមាណ ២,១៩០ដុល្លារអាមេរិក។
កាបូបយួរដៃ ម៉ូដែល MEDIUM ROMY IN SUPPLE CALFSKIN

MEDIUM ROMY តម្លៃប្រមាណ ២,៥៣០ដុល្លារ ជាកាបូបធម្មតាពណ៌ស ងាយស្រួលយកតាមខ្លួន ងាយស្រួលប្រើ និងសក្តិសមសម្រាប់ស្រ្តីទូទៅ។ គេឃើញ Lisa ប្រើកាបូបនេះជាញឹកញាប់ ហើយវាក៏និយមខ្លាំង ធ្វើម្ចាស់ប្រេនលក់ដាច់ខ្លាំងផងដែរ។
កាបូបយួរដៃ ម៉ូដែល CELINE Clutch On Strap in Triomphe Canvas and Calfskin Tan

លក់ក្នុងតម្លៃប្រមាណ ២,០០០ដុល្លារអាមេរិក កាបូបនេះ ត្រូវបានរចនាឡើងបែបឡូយឆាយ ស៊ីវិល័យ ស្របពេលដែល Lisa ប្រើវា វារឹតតែផ្ដល់នូវភាពឆើតឆាយមួយកម្រិតទៀតសម្រាប់តារាស្រីរូបនាង។
កាបូបយួរដៃ ម៉ូដែល CELINE Matelasse Monochrome

ម៉ូដែលចុងក្រោយនេះ ត្រូវ Lisa ប្រើពាក់ញឹកញាប់បំផុត។ តម្លៃរបស់វាមិនធម្មតាទេគឺរហូតដល់ ៣១,៥០០ដុល្លារឯណោះ។ វាជាកាបូបស្បែក ស្រដៀងនឹងស្រោមដៃពណ៌ខ្មៅ ដែលមានស្លាកសញ្ញា CELINE ពណ៌មាស។ វាបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី Fall-Winter 2022 ហើយត្រូវបាន Lisa ផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សាមញ្ញៗមែន តែមួយឈុតរបស់ Lisa ស្លៀកឡើងយន្តហោះ តម្លៃជិត ១ម៉ឺនដុល្លារ
ចុចអាន៖ តួឯកប្រុសរឿង “Squid Game” ឈ្នះពានរង្វាន់ Emmy ដំបូងគេ ក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?