ជីវិតកម្សាន្ដ
មាស នីតា៖ ក្តីស្រមៃរបស់ខ្ញុំពេលនេះបានក្លាយជាការពិតទាំងអស់
តារាចម្រៀង និងជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក កញ្ញា មាស នីតា ថ្វីត្បិតមិនអាចក្តាប់បានឱកាសក្លាយជាម្ចាស់ពានក៏ពិតមែន តែបច្ចុប្បន្ន នីតា គឺមានទីផ្សារការងារច្រើនគួរសម។

ស្របពេលជាមួយគ្នានេះដែរ កញ្ញា មាស នីតា ស្រាប់តែប្រកាសថា ពេលនេះក្តីស្រម៉ៃរបស់នាងបានក្លាយជាការពិតហើយ។ តួយ៉ាងបង្ហោះរូបភាពជាច្រើនសន្លឹកអំឡុងពេលដែលឡើងឆាកជាមួយតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ កញ្ញា មាស នីតា បានរៀបរាប់ថា ក្តីស្រម៉ៃរបស់ខ្ញុំពេលនេះបានក្លាយជាការពិតទាំងអស់។ ខ្លួននៅតូច តែក្តីស្រម៉ៃធំ គិតថាចង់ក្លាយជាអ្នកចម្រៀង ដែលមានបងប្អូនស្គាល់ និងស្រលាញ់ចូលចិត្តច្រេីនហេីយការស្រម៉ៃមួយទៀតនោះ គឺធ្លាប់តែមេីលរៀមច្បងច្រៀង គិតថាខ្លួននឹងអាចច្រៀងឆ្លងឆ្លេីយ ដល់ឥឡូវនេះគ្រប់យ៉ាងជាការពិតទាំងអស់ដោយខ្ញុំមិនបានស្រម៉ៃទៀតទេ។

កញ្ញា មាស នីតា បន្តទៀតថា ខ្លួនក៏មិនមែនចេះតែស្រម៉ៃ ហេីយវាបានមកដោយងាយនោះទេបេីយេីងមិនខិតខំប្រឹងដោយខ្លួនឯងទម្រាំតែមកដល់ចំណុចនេះ គឺមិនស្រួលទេសម្រាប់នាងទេ។ នីតា បន្ថែមថា អរគុណការមេីលងាយជាន់ពន្លិចខ្ញុំទាំងទ្បាយដែលរុញអោយខ្ញុំឈរនៅចំណុចដ៏អស្ចារ្យមួយនេះ ខ្ញុំអរគុណនៅទឹកចិត្តបងប្អូនទាំងអស់គ្នាដែលមានសម្រាប់ខ្ញុំគ្រប់វិនាទីទាំងអស់។

សូមជម្រាបដែរថា បើតាមការកត់សម្គាល់នាអំឡុងមួយរយៈចុងក្រោយនេះ ពោលគឺចាប់តាំងពីបញ្ចប់ការប្រឡងមកកញ្ញា ពៅ ស្រីមាស ហៅ មាស នីតា គឺទទួលបានទីផ្សាការងារច្រើនទាំងការឡើកឆាកតន្រ្តី និងថតសម្អាងការជាបន្តបន្ទាប់។ម្យ៉ាងទៀតរាល់ការស្លៀកពាក់គ្រងឈុតកូនក្រមុំរបស់ មាស នីតា មើលទៅពិតជាស្អាតប្លែកភ្នែក និងទទួលបានការកោតសរសើរច្រើនពីសំណាក់មហាជននិងអ្នកគាំទ្រ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ