ជីវិតកម្សាន្ដ
អៀ ម៉េងលិ បញ្ជាក់ច្បាស់ៗក្រោយមានការសង្ស័យត្រូវគ្នាវិញជាមួយអតីតសង្សារ
ទស្សនិកជន និងអ្នកគាំទ្របានដឹងហើយថា តារាសម្តែងស្រីរូបស្រស់កញ្ញា អៀ ម៉េងលិ កាលពីថ្មីៗកន្លងទៅនេះ បានប្រកាសពីការបែកបាក់ស្នេហ៍ជាមួយសង្សារ ដែលស្រលាញ់គ្នាប្រមាណ ៥ ឆ្នាំមកហើយបង្កការភ្ញាក់ផ្អើលដល់មហាជន។

បន្ទាប់ពីរឿងរ៉ាវស្នេហាត្រូវបានបញ្ចប់ តាមរយៈការចែកផ្លូវគ្នាដើររៀងខ្លួននោះតារាស្រី អៀ ម៉េងលិមក ទល់ពេលនេះគេមិនទាន់ដឹងទេថានាងអាចទទួលយកបុរសណាម្នាក់ ដើម្បីស្អំបេះដូងនៅឡើយទេ ខណៈមានការបង្ហើបថា កំពុងមានបុរសជាច្រើនតាមលួងលោកសុំស្នេហ៍ពីតារាស្រីរូបនេះ។
ដោយឡែករឿងដែលគេចាប់អារម្មណ៍ និងជាមន្ទិលសង្ស័យរបស់អ្នកគាំទ្រទៀតនោះ គឺថ្មីៗមុននេះបន្តិចស្រីស្អាត អៀ ម៉េងលិ បានបង្ហោះសារហាក់បង្ហាញពីសញ្ញានៃការផ្សះផ្សាស្នេហ៍ជាមួយអតីតសង្សារវិញ។ ខ្លឹមសារនោះកញ្ញា អៀ ម៉េងលិ បានលើកឡើងថា«ខ្ញុំព្រមជួសជុលកែវដែលបែកមិនមែនព្រោះខ្ញុំគ្មានសមត្ថភាពទិញកែវថ្មីទេ តែដែលខ្ញុំព្រមជួសជុល ព្រោះកែវមួយនេះជាកែវដែលខ្ញុំស្រលាញ់ខ្លាំងបំផុត»។

តាមរយៈខ្លឹមសារនេះ បានធ្វើឲ្យអ្នកគាំទ្រតារាស្រីរូបនេះដាក់ការសង្ស័យថា ម៉េងលិ ទំនងអាចត្រូវគ្នាជាមួយអតីតសង្សាររបស់ខ្លួនវិញ។ ប៉ុន្តែជាការឆ្លើយតបព័ត៌មានដែលសង្ស័យខាងលើនេះ ភ្លាមៗនោះស្រី ស្អាត អៀ ម៉េងលិ ចេញមកបញ្ជាក់ច្បាស់ៗថា«ខ្ញុំផុសគ្រាន់តែឲ្យត្រូវសាច់រឿងfan fan ទេ ពួកខ្ញុំមិនអាចដូចដើមទេអរគុណ»។


គួររម្លឹកថាកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅស្រីស្អាត អៀ ម៉េងលិ បានប្រកាសដំណឹងនៃការបែកបាក់ស្នេហ៍ជាមួយអតីតសង្សារបស់ដែលស្រលាញ់គ្នាជាង ៥ ឆ្នាំ។ កាលនោះដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ ខណៈពេលនេះគេមិនទាន់ដឹងទេថា ម៉េងលិ អាចប្រើពេលយូរឬយ៉ាងទេ ដើម្បីព្យាបាលស្នាមរបួសស្នេហ៍ចាស់ហើយជ្រើសយកអ្នកថ្មី៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ