ជីវិតកម្សាន្ដ
ក្រោយចប់ពាក្យចចាមអារ៉ាមរឿងស្លាប់ ពេលនេះ Kwan បង្ហើបចង់ឈប់ពីសិល្បៈ
តារាសម្ដែងស្រី Kwan Usamanee បង្ហើបនៅក្នុងកម្មវិធី WOODY FM កាលពីពេលថ្មីៗកន្លងទៅថា រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ នាងនឹងដកខ្លួនចេញពីវិស័យសិល្បៈ ហើយចង់សាងគ្រួសារដ៏កក់ក្ដៅមួយ។

និយាយនៅក្នុងបទសម្ភាសន៍ Kwan បានទម្លាយឱ្យដឹងថា នាងកំពុងត្រៀមលាចេញពីសិល្បៈក្នុងរវាង ៥ឆ្នាំខាងមុខ បើទោះបីអាជីពនេះជាការងារដែលនាងស្រឡាញ់ខ្លាំងតាំងតូចមកក្ដី។ នៅពេលសួរដល់រឿងរៀបការ ក្រោយឈប់ពីឧស្សាហកម្មថៃ តារាស្រីវ័យ ៣៤ឆ្នាំរូបនេះ តបថា បើសិនជាអាច នាងនឹងរៀបការ សាងគ្រួសារមួយ ដែលមានកូននិងប៉ាម៉ាក់ រស់នៅប្រកបដោយសុភមង្គល។ ទោះយ៉ាងណា នៅពេលសួរដល់បុរសជាគូអនាគត Kwan មិននិយាយអ្វីច្រើនឡើយ តែនាងប្រាប់ថា នាងមានមនុស្សនៅក្នុងចិត្តហើយ។

ក្រោយពីឮបទសម្ភាសន៍មួយនេះ មហាជនជាច្រើនសង្ស័យថា Kwan កំពុងមានទំនាក់ទំនងស្នេហាស្ងាត់ៗជាមួយបុរសមានទ្រព្យធន ហើយនាងនិងគូស្នេហ៍អាចនឹងចូលរោងការឆាប់ៗផងដែរ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិរបស់ Kwan តស៊ូសម្ដែងតាំងពីតួជំនួស រហូតក្លាយជាកំពូលតារាប្រចាំប្រទេស
ចុចអាន៖ Pancake ត្រូវគេដាក់រហស្សនាមថា “កំពូលតារាបង្ហាញម៉ូដពិភពលោក” កម្រមានរឿងអាស្រូវ

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក