ជីវិតកម្សាន្ដ
សួស វីហ្សា ប្រតិកម្មក្រោយស្ត្រីម្នាក់ចោទថា ខ្លួនជាចោរប្លន់ខោអាវ
តារាចម្រៀងអ្នកនាង សួស វីហ្សា បានផ្ទុះប្រតិកម្ម និងសម្តែងការហួសចិត្តខ្លាំង ខណៈសុខៗស្រាប់តែមានស្ត្រីម្ចាស់ Account Facebook មួយចូលទៅខមមិនពីរូបភាពនៃការផុសរបស់នាងដោយថា វីហ្សា ជាចោរប្លន់ខោអាវទៅវិញ។

បើតាមការបង្ហោះរបស់តារាចម្រៀង សួស វីហ្សា បានបង្ហាញឲ្យឃើញថា កាលពីអំឡុងចុងខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនាង និងស្វាមីបានស្កាត់ទៅជួបលោកយាយកម្សត់អាយុ ៨០ ឆ្នាំម្នាក់ដូចការសន្យា ដើម្បីសួរសុខទុក្ខ និងចែកនូវអំណោយរួមទាំងថវិកាមួយចំនួនផងដែរ។ ក្នុងដំណើរនេះ វីហ្សា ក៏បានបង្ហោះរូបភាពច្រើនសន្លឹកបង្ហាញពីសកម្មភាពការ ងារសប្បុរសធម៌របស់ខ្លួននៅលើបណ្តាញសង្គម ដោយទទួលបានការសរសើរពីមហាជនគ្រប់គ្នា។


ប៉ុន្តែផ្ទុយពីនេះ រឿងដែលហួសចិត្តនោះស្រាប់តែមានស្ត្រីម្នាក់ប្រើគណនីហ្វេសប៊ុកឈ្មោះ Patha Na បានចូលទៅខមមិនជេរប្រមាថ និងថែមទាំងចោទអ្នកនាង សួស វីហ្សា ថាជាចោរប្លន់ខោអាវទៀតផង។ តាមរយៈសំណេរនោះស្ត្រីខាងលើបានលើកឡើងថា រ៉ូបហ្នឹងទិញនៅហាងណាហង។ភ្លាមៗនោះ សួស វីហ្សា បានឆ្លើយថាខ្ញុំទិញនៅថៃអ៊ំកើតអីមែន?។
គណនីហ្វេសប៊ុកឈ្មោះ Patha Na ដដែលនេះបាននិយាយទៅកាន់ សួស វីហ្សា ដោយចោទប្រកាន់ទៀតថា មីចោរប្លន់ខោអាវអញ។ តបទៅស្ត្រីរូបនោះអ្នកនាង សួស វីហ្សា បានបញ្ជាក់ថាហើយអ្ន កណាប្លន់ខោអាវលោកអ៊ំ។ សុំទោសផងលោកអ៊ំជាចាស់ទុំ សូមនិយាយស្តីឲ្យមានសីលធម៌ជាងនេះបន្តិច។ មួយវិញទៀតសូមលោកអ៊ំជួយបញ្ជាក់ផងថា មីចោរប្លន់ដែលលោកអ៊ំបាននិយាយនោះជាអ្នកណា? អ៊ំចង់សំដៅលើអ្នកណាដែរ?។

បន្ថែមពីនេះនៅយប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ តារាចម្រៀង សួស វីហ្សា ក៏បានបង្ហោះសួរនាំអ្នកគាំទ្រទៀតថា សុំរំខានបងប្អូនបន្តិចជួយពិនិត្យខ្ញុំបន្តិចបានទេ? តើ Account ដែលចូលមកComments ខាងក្រោមនេះជា Account ពិត ឬ Fake ? ហ៊ឹមកំពុងតែមិនសប្បាយចិត្តផង…។ កំពុងតែសេដផង មានគេមកចោទថាជាចោរប្លន់ទាំងកណ្តាលយប់ទៀត ហើយវាធ្ងន់ត្រង់អាប្លន់រ៉ូបនឹងតែម្តង៕

អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម