ជីវិតកម្សាន្ដ
ប៉ោមខ្មៅដែល Lisa កាន់ក្នុងបទ “Pink Venom” គឺជាផ្លែពិត ឯតម្លៃថ្លៃមិនធម្មតា
“Pink Venom” របស់ក្រុម BLACKPINK ជាបទចម្រៀងដែលពេញនិយមក្នុងអំឡុងពេលនេះ បន្ទាប់ពីចេញបានជិតមួយខែមក ឃើញថាមានអ្នកចូលមើលដល់ទៅជាង ២០០លានដង ហើយបច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់លេខ ៥ នៅលើ YouTube ផងដែរ។

ជាការពិត តារាស្រីៗរបស់ក្រុម BLACKPINK ត្រូវបានគេចាត់ទុកថា ជាអ្នកមានឥទ្ធិពលលើម៉ូដ ការតុបតែងខ្លួន ការស្លៀកពាក់ និងធាតុនៅក្នុង MV ក៏ត្រូវបានលើកឡើងដូចគ្នា។ ទន្ទឹមនោះដែរ មនុស្សជាច្រើនងាកមកចាប់អារម្មណ៍ ផ្លែប៉ោមខ្មៅដែល Lisa បានថតក្នុង MV ដំបូង ហើយគ្រប់គ្នាយល់ថា វាជាផ្លែប៉ោមពណ៌បៃតង ឬក្រហមដែលគេឃើញជាទូទៅគេយកមកច្នៃជាពណ៌ខ្មៅនោះទេ។

យ៉ាងណាមិញ នៅពេលគ្រប់គ្នាចូលទៅស្វែងរកព័ត៌មានបន្ថែមទើបរកឃើញ តាមការពិតវាជាផ្លែប៉ោមខ្មៅ មានឈ្មោះថា “Black Diamond” ឬគេស្គាល់ក្នុងស្រុកថា “Scorpion Apple” ផ្លែប៉ោមនេះ អាចដាំដុះបានតែនៅតំបន់ខ្ពង់រាប៣,៥០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ នៃតំបន់ស្វយ័តទីបេនៃទីក្រុង Nyingchi ។

លក្ខណៈពិសេសប្លែកនៃផ្លែប៉ោមខ្មៅ គឺផ្អែមដូចទឹកឃ្មុំ។ ដោយសារតែមាតិកាជាតិគ្លុយកូសរបស់វាខ្ពស់ជាងពូជផ្លែប៉ោមដទៃទៀត ផ្លែប៉ោមខ្មៅជាមធ្យមមានត្រឹមតែ២ ទៅ ៣ ឆ្នាំប៉ុណ្ណោះ ហើយរយៈពេលវែងបំផុតគឺ ៥ ឆ្នាំ ដែលនាំឲ្យការផលិតផ្លែប៉ោមខ្មៅមានកម្រិត។ ម្យ៉ាងទៀត មានតែ ៣០ភាគរយ ប៉ុណ្ណោះ ទិន្នផលពេញលេញអាចឆ្លងកាត់ស្តង់ដារ។ ការបន្ថែមទាំងនេះ នាំឲ្យតម្លៃផ្លែប៉ោមខ្មៅ ថ្លៃ រហូតដល់ ២០ ដុល្លារ ក្នុងមួយផ្លែ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតសមាជិក 2NE1 ម្នាក់ ទម្លាយអារម្មណ៍ពិត ក្រោយក្រុមរំសាយចោល (មានវីដេអូ)

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?