Connect with us

ជីវិតកម្សាន្ដ

ស្ថាប័ន MGC សរសើរ Miss Grand មណ្ឌលគីរី ក្រោយផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់

បានផុស

នៅ

ថ្វីត្បិតថ្មីៗនេះមានការរិះគន់មួយចំនួយពីសំណាក់អ្នកគាំទ្រជុំវិញការបង្ហាញឈុតគោព្រៃជាឈុតតំណាងជាតិក្នុងការប្រកួតលើឆាកអន្តរជាតិយ៉ាងណាក្តី តែសម្រាប់ស្ថាប័នMiss Grand Cambodia ហាក់មិនមានប្រតិកម្មតបតនោះទេ។ ផ្ទុយទៅវិញបែរជាស្ថាប័នមួយនេះចេញមកសរសើរ Miss Grand មណ្ឌលគីរី ។

ផ្អែកតាមការបង្ហោះរូបភាពនៅលើផេកផ្លូវការរបស់ Miss Grand Cambodia បានលើកឡើងថា គាត់មានចំណុចលេចធ្លោច្រើនក្នុងការប្រកួតប្រជែង Miss Grand Cambodia 2022 គាត់ហ៊ានតស៊ូមតិ និងអត់ធ្មត់រាល់ការមើលងាយពីបណ្ដាអ្នករិះគន់ជាន់ពន្លិច។ នេះហើយគេហៅ Miss Grand ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានការបង្ហោះនេះឡើងក៏មានអ្នកគាំទ្រមួយចំនួនចេញមកបញ្ចេញទស្សន:ជាថ្មីថា ឌឺអ្នកគាំទ្រណាស់ ពេលប្រកួតផុសសុំLike & Share គេមិនធ្វើតាំងខ្មែរមិនស្រលាញ់ខ្មែរ បងអើយ, សូមអរគុណសូមជំរាបលា បេីពូកែម្លឹងៗមិនអោយមកុដម៉ងទៅបង,គាត់ល្អគ្រប់យ៉ាងតសូមតិបានល្អឆ្លើយតបដាក់មហាជនផាំងៗគាត់ពិតជាល្អពេកហើយ។

សូមជម្រាបដែរថា ថ្មីៗអ្នកគាំទ្រ និងនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជាបានផ្ទុះការចាប់អារម្មណ៍ក្រោយស្ថាប័នMiss Grand បានបង្ហាញឈុតតំណាងជាតិក្នុងការយកទៅប្រកួតលើឆាកអន្តរជាតិនាប្រទេសឥណ្ឌូនេស៊ីនាពេលឆាប់ៗខាងមុខដែល គេយល់ថា ឈុតនេះច្នៃចេញជាទម្រង់គោព្រៃឬក្របីព្រៃ។

ការផ្ទុះប្រតិកម្មនិងមតិរិះគន់នេះធ្វើឡើងភ្លាមៗស្រ បពេលដែលនៅលើទំព័រផេកផ្លូវការMiss GrandCambodiaបាន បង្ហោះឈុតនេះដោយបញ្ជាក់ថា «នេះជាឈុតតំណាងជាតិ Miss Grand Cambodia 2022ឆ្នាំ នេះសម្រាប់ការ ចូលរួមប្រកួតប្រជែងMiss Grand International2022នៅ ប្រទេសIndonesia» ។ក្នុងនោះក៏មានការសូម​ណូមពរឲ្យប្តូរចេញនូវឈុតនេះផងដែរប៉ុន្តែយ៉ាងណាក្តីខា ងស្ថាប័នMGCនៅតែបង្ហាញពីបំណងយក « គោព្រៃ» ដែលជាឈុតតំណាងខេត្តមណ្ឌលគិរីនេះធ្វើ ជាឈុតតំណាងជាតិយកទៅប្រកួតនៅលើឆាកអ ន្តរជាតិដដែល៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥៦ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម