Connect with us

ជីវិតកម្សាន្ដ

Nicki Minaj ខឹងសម្បារលើអ្នកសរសេរប្លុកម្នាក់ រឿងបរិហារកេរ្ត៍នាងថាជាមនុស្សញៀនថ្នាំ

បានផុស

នៅ

តារាចម្រៀងរ៉េប Nicki Minaj ផ្ទុះកំហឹងលើអ្នកសរសេរប្លុក Nosy Heaux រឿងបរិហារកេរ្តិ៍នាងថាជាមនុស្សញៀនកូកាអ៊ីន ហើយពេលនេះនាងកំពុងប្តឹងទាមទារជំងឺចិត្តចំនួន ៧៥,០០០ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាស្រីវ័យ ៣៩ឆ្នាំរូបនេះ បានអះអាងថា Nosy ដែលមានឈ្មោះពិត Marley Green បានចែករំលែកវីដេអូមួយកាលពីថ្ងៃចន្ទ ទី១២ ខែកញ្ញា ដែលនៅក្នុងវីដេអូននោះ Nosy បានចោទប្រកាន់នាងថា នាងជាតារាចម្រៀងដែលប្រើប្រាស់គ្រឿងញៀន។ ការប្រើប្រាស់ពាក្យពេជន៍របស់អ្នកសរសេរប្លុករូបនោះ ធ្វើឱ្យ Nicki Minaj ផ្ទុះកំហឹង និងដាក់ពាក្យបណ្ដឹងភ្លាមៗ។

មេធាវីរបស់ Nicki គឺលោក Judd Burstein បានប្រាប់អ្នកសារព័ត៌មានថា សម្ដីរបស់ Marley Green គឺជាសម្ដីមិនគួរនិយាយ វាមិនត្រឹមតែមិនសមរម្យនោះទេ ថែមធ្វើឱ្យប៉ះពាល់កិត្តិយសរបស់ Nicki យ៉ាងខ្លាំង មិនថានោះជាកំហុសអចេតនាក៏ដោយ។

ស្របពេលជាមួយគ្នាដែរ អ្នកសរសេរប្លុករូបនោះបានប្រកាសតតាំងជាមួយ Nicki Minaj និងថាខ្លួនមិនខ្លាចនោះទេ ហើយថែមទាំងប្រកាសឱ្យ Nicki ដាក់ពាក្យប្ដឹងតាមចិត្តទៀងផង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ល្បីថា តួឯកប្រុសក្នុងរឿង “កប៉ាល់ Titanic” លួចទាក់ទងស្នេហាជាមួយតារាបង្ហាញម៉ូដ Gigi Hadid

ចុចអាន៖ ជនរងគ្រោះក្នុងឧបទ្ទវហេតុធ្លាក់ LED អាចទទួលបានសំណង ៥លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម