Connect with us

ជីវិតកម្សាន្ដ

ខ្សែភាពយន្ត “The Crown” ផ្ទុះល្បី ក្រោយម្ចាស់ក្សត្រី Elizabeth ទី២ សោយទិវង្គត

បានផុស

នៅ

ខ្សែភាពយន្ត “The Crown” ក្លាយជាភាពយន្តមានអ្នកទស្សនាច្រើនជាងគេបំផុតក្នុងតារាងកំពូលទាំង ១០ របស់ Netflix បន្ទាប់ពីម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី២ សោយទិវង្គត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស៊េរី​រឿងភាគ “The Crown” បានកើនប្រជាប្រិយភាពខ្លាំងក្លាជាថ្មីម្ដងទៀត និង​កំពុងជាប់ចំណាត់​​ថ្នាក់​ទី៧ ក្នុងបញ្ជីកំពូលទាំង១០ ដោយមាន​អ្នក​ចូល​មើលសរុប ១៧.៦លាន​ម៉ោង ត្រឹមប៉ុន្មានថ្ងៃ ក្រោយមហាក្សត្រី ​អេលីហ្សាប៊ែត ទី២ យាងចូលទិវង្គត។ ក្នុងនោះចំនួនអ្នកទស្សនានៅចក្រភពអង់គ្លេសបានកើនឡើងជាង ៨០០ភាគរយ ខណៈនៅសហរដ្ឋអាមេរិកក៏កើនឡើងខ្ពស់មិនធម្មតាដែរ។

“The Crown” ជាខ្សែភាពយន្តរៀបរាប់អំពីជីវិតរបស់ព្រះមហាក្សត្រីចក្រភពអង់គ្លេសអស់ជាច្រើនទសវត្សរ៍ ដោយរដូវកាលទី១ ចាប់ផ្តើមពីចុងទសវត្សរ៍ឆ្នាំ ១៩៤០ មុនពេលព្រះបិតារបស់ទ្រង់គឺស្ដេច George VI សោយទិវង្គត ហើយព្រះនាងបានឡើងសោយរាជ្យបន្តក្នុងឆ្នាំ ១៩៥២។

ចំពោះ “The Crown” រដូវកាលទី៤ រៀបរាប់ពីការរៀបអភិសេករបស់ស្តេច Charles និងព្រះនាង Diana ។ រីឯរដូវកាលទី ៥ វិញគ្រោងនឹងចាក់បញ្ចាំងនៅខែវិច្ឆិកា ឆ្នាំ២០២២ នេះ។ ក្នុងនោះ តារាស្រី Imelda Staunton នឹងដើរតួជាម្ចាស់ក្សត្រី Elizabeth តារាសម្ដែងលោក Jonathan Pryce នឹងសម្តែងជាព្រះអង្គម្ចាស់ Philip លោក Dominic West នឹងសម្តែងជាព្រះអង្គម្ចាស់ Charles និង Elizabeth Debicki សម្តែងជាព្រះនាង Diana ។

ដោយឡែក រឿង “The Crown” រដូវកាលទី៦ បច្ចុប្បន្នបានផ្អាកការផលិតបណ្ដោះអាសន្ន ដោយសារការសោយទិវង្គតរបស់ម្ចាស់ក្សត្រី៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ព្រះរាជជីវប្រវត្តិម្ចាស់ក្សត្រិយានី Elizabeth ទី២, ព្រះមហាក្សត្រគ្រងរាជ្យយូរបំផុតរបស់ ចក្រភពអង់គ្លេស (មានវីដេអូ)

ចុចអាន៖ Nicki Minaj ខឹងសម្បារលើអ្នកសរសេរប្លុកម្នាក់ រឿងបរិហារកេរ្ត៍នាងថាជាមនុស្សញៀនថ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

កម្ពុជាជា​មុខព្រួយថ្មី​ ក្រោយ​ក្រុមហ៊ុន​​អាកាសចរណ៍​​​​ធំៗ​​ចាប់​ជា​គោលដៅ​ពង្រី​ក​បណ្តាញ​ហោះហើរ​បន្ថែម

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៤

វប្បធម៌ ជំនឿ១២ នាទីutes មុន

ប្រាសាទជម ចាប់ផ្ដើមបង្ហាញសម្រស់ឡើងវិញជាបណ្ដើរៗ បន្ទាប់ពីជួសជុលជាង១ឆ្នាំ

ព័ត៌មានជាតិ១២ នាទីutes មុន

អនុប្រធានព្រឹទ្ធសភាជួបអង្គបោះឆ្នោតនៅភ្នំពេញ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម

ព័ត៌មានជាតិ២០ នាទីutes មុន

«ខុសព្រោះព្រះ» ស្នាដៃថ្មីរបស់អ្នកនិពន្ធ ជុត ខៃ រម្លឹកពីជីវិតជនភៀសខ្លួនក្រោយខ្មែរក្រហមដួលរលំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម