ជីវិតកម្សាន្ដ
ប៉ះគ្នាលើកទី១ ណុប បាយ៉ារិទ្ធ សរសើរ មូន ម៉ារ៉ា ថាសម្លេងស៊ីគ្នាដែរតើ!
ទោះបីជាកន្លងមកស្ងប់ស្ងាត់ពីសិល្ប:មួយរយ: តែតារាចម្រៀងប្រុសលោក មូន ម៉ារ៉ា ហាក់នៅតែមិនទាន់ទៅណាឆ្ងាយពីវិស័យមួយនេះទេ។ ជារឿយៗគេតែងឃើញលោកបញ្ចេញស្នាដៃបទចម្រៀងថ្មីៗនៅលើបណ្តាញសង្គមពិសេស គឺលោកនៅតែបង្ហាញឆន្ទ:វិលចូលវិស័យចម្រៀងវិញ។

ជាការពិតម្ចាស់បទ”កាដូគ្មានន័យ” លោក មូន ម៉ារ៉ា ត្រូវបានទស្សនិកជនកត់សម្គាល់ថា មកទល់ពេលនេះលោកបានឃ្លាតឆ្ងាយពីអាជីពសិល្បៈមានរយៈពេលយូរឆ្នាំមកហើយក្រោយពេលតារាប្រុសរូបនេះបានសំងំសាងសុខភមង្គលគ្រួ សារយ៉ាងមានសេចក្តីសុខ និងកក់តៅក្តៅបំផុតក្រោយពេលរៀបអាពាហ៍ពិពាហ៍ជាច្រើនឆ្នាំកន្លងទៅ។
ដោយឡែកងាកមកមើលកាលថ្មីៗនេះ តារាចម្រៀងលោក មូន ម៉ារ៉ា បានបង្ហោះរូបភាព១សន្លឹកពេលជួបគ្នាជាមួយតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា។ កាន់តែចាប់អារម្មណ៍ថែមទៀតលោក មូន ម៉ារ៉ា ក៏បានប្រកាសពីការទទួលច្រៀងនៅគ្រប់កម្មវិធីទាំងអស់។

អារម្មណ៍ពិតរបស់លោក មូន ម៉ារ៉ា ពេលជួបគ្នាលើកដំបូងក្នុងការបង្ហើរសំនៀងជាមួយលោក ណុប បាយ៉ារិទ្ធ បានទម្លាយថា ខ្ញុំញញឹមពេល ណុប បាយ៉ារិទ្ធ និយាយថា យើងច្រៀងរួមគ្នាលើកទី១ តែសំឡេងយើងស៊ីគ្នាដែរតើ។ ហាហា ចង់ប្រាប់ទៅហ្វែនៗ និងថៅកែៗថា ខ្ញុំនៅច្រៀង និងទទួលច្រៀងគ្រប់កម្មវិធីគ្រប់ទីកន្លែង។

លោក មូន ម៉ារ៉ា ថ្វីត្បិតអាជីពសិល្បៈរបស់លោកនាពេលកន្លងមកស្ទើរបាត់មុខទាំងស្រុងក្រោយពេលដាក់ខ្លួនចូលប្រឡូកលើវិស័យមួយនេះយ៉ាងជោគជ័យ ចាប់តាំងពីអំឡុងឆ្នាំ២០០០យ៉ាងក្តី ប៉ុន្តែសម្រាប់ប្រជាប្រិយភាពនិងការគាំទ្រតារាប្រុសរូបនេះបច្ចុប្បន្ននៅតែរក្សាបានមិនចាញ់គ្រាដែលលោកកំពុងល្បីឈ្មោះនោះឡើយ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់