ជីវិតកម្សាន្ដ
ត្រៀមដឹងតែសប្បាយ បងប្អូនខ្មែររស់នៅកូរ៉េ! ក្រសួងការងារ ស្ថានទូតខ្មែរនៅកូរ៉េ រួមជាមួយក្រុមយុវជន ESEA នាំតារាល្បីប្រគំតន្ត្រីឆ្នាំនេះ ចូលរួមដោយសេរី
នៅសល់តែ ២ ថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បងប្អូនខ្មែរ នៅកូរ៉េ រួមជាមួយក្រុមយុវជន ESEA ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀត បានសហការគ្នារៀបចំការប្រគុំតន្ត្រីដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង ដើម្បីអបអរសាទរក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនបងប្អូនខ្មែរដែលរស់នៅទីនោះ ដោយការប្រគំតន្ត្រីនេះ មានអ្នកសិល្បៈល្បីៗក្នុងប្រទេសកម្ពុជាជាច្រើនបានចូលរូម។

តារាចម្រៀងល្បីៗដែលត្រូវចូលរួមមាន កំពូលតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra មានកញ្ញា តន់ ចន្ទសីម៉ា លោក ខេម លោក Tempo Tris លោក Rawyer។ ក្រៅពីតារាចម្រៀងក្នុងផលិតកម្ម Galaxy ក៏មានតារាចម្រៀង ជាច្រើនទៀតដូចជា រ៉ូលីន កញ្ញា សុន ស្រីណុន លោក ផាន់ ស៊ីថេត កញ្ញា ចាន់ ឡៃវល័ក្ខ លោក វណ្ណ ផាន់ណារ៉ា លោក យ៉ែម សំអូន និងតារាកិត្តិយសជាច្រើនរូបទៀត។


ក្រុមអ្នកសិល្បៈទាំងនោះ និងចេញពីប្រទេសកម្ពុជានៅយប់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ នេះ ហើយការប្រគំតន្ត្រីគ្រោងប្រារព្ធធ្វើនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នៅទីក្រុង អានសាន នាពហុកីឡដ្ឋាន WA STADIUM ទីកន្លែងដែលបងប្អូនខ្មែរយើងរស់នៅច្រើនជាងគេតែម្ដង។
ព្រឹត្តិការដ៏ធំលើទឹកដីកូរ៉េខាងត្បូងដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនេះ ត្រូវបានរៀបចំដោយ
– ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
– ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ
– សាលាក្រុងអានសាន
– ក្រុមការងារយុវជន ESEA
សហការឧបត្ថម្ភ
Galaxy Navatra Group
GMoneyTrans
ដូចដែលបានរៀបរាប់ខាងលើ សូមគោរពអញ្ជើញពុកម៉ែបងប្អូន អញ្ជើញទៅចូលរួម ដោយកម្មវិធីគ្រោងធ្វើរួមមាន ពិធីសាសនាភ្ជុំបិណ្ឌ ល្បែងប្រជាប្រិយ សម្តែងសិល្ប´ ការប្រគុំតន្ត្រី រាំលេងកម្សាន្តរហូតដល់យប់ ចូលរួមដោយសេរី ។ អាសយដ្ឋាន៖ 경기 안산시 단원구 초지동 (안산와스타디움)បងប្អូនដែល ចង់បានស្តង់ សូមទំនាក់ទំនង: ០១០-៨០៥៥-០៨០១ ០១០-៥៩៤៤-២១២៧

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ