Connect with us

ជីវិតកម្សាន្ដ

ស្រលាញ់គ្នា ៨ ឆ្នាំហើយ មិត្តស្រី Mario ទម្លាយរឿងមួយប្រាប់មហាជន

បានផុស

នៅ

មិត្តស្រី Mario Maurer គឺតារាសម្ដែង-ម៉ូដែល​ Janjira Chanpitakchai បានទម្លាយរឿងមួយប្រាប់ដល់មហាជនថា នាង និងមិត្តប្រុសមិនទាន់គិតគូរឿងមានកូនឡើយ ខណៈគូស្នេហ៍នេះ ស្រលាញ់គ្នាមក៨ឆ្នាំហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្ដែង​ស្រី Janjira បាន​បើក​បង្ហាញដោយ​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មានពី​រឿង​អ្នកស្នង​មរតក​ថា នាង​មិន​ទាន់​គិត​ពី​រឿង​នេះ​ទេ វាជាបញ្ហានៃអនាគត “​ខ្ញុំ​នៅ​តែ​មិន​គិត​ពី​កូន​ទេ ដូច្នេះ​ខ្ញុំ​នៅ​តែ​មិន​ចង់ នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយខ្ញុំ​ចង់ធ្វើ​បន្ថែមទៀត​នៅទីនេះ យើង​ទាំងពីរ​នៅ​តែ​មាន​កិច្ចការ​ច្រើនដែលត្រូវធ្វើ និង​មាន​ទំនួលខុស​ត្រូវ​ច្រើន។ យើង​ចង់​​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ ហើយមើលថែគ្រួសារយើងឲ្យ​ច្រើនជាង​មុន។”

គួរ​បញ្ជាក់​ដែរ​ថា Mario Maurer​ និង​មិត្ត​ស្រី​ គឺ​ជា​គូស្នេហ៍​មួយ​គូ​ទៀត​ដែល​មាន​ទំនាក់ទំនង​​ជា​យូរ​មក​ហើយ ​និង​ល្បី​ថា​ ស្រឡាញ់​គ្នា​ចាក់​ទឹក​មិន​លេច​ថែមទៀត។ ត្បិតថា​ទំនាក់ទំនង​នេះ​​ មិន​សូវ​ជា​បើកចំហ​ និង​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​មិន​សូវ​ពេញ​ចិត្ត​ក្ដី​ តែ​អ្នក​ទាំងពីរ​មិន​ដែល​ខ្វល់ខ្វាយ​ឡើយ មានតែខំប្រឹងបន្តរក្សាឲ្យកាន់តែរឹងមាំលើសមុនទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រចង់ឲ្យ Prang និង Prama ក្លាយជាគូស្នេហ៍ពិតៗ

ចុចអាន៖១០ សន្លឹក ពី Bella Ranee ក្រោយប្រកាសខ្លួននៅលីវ កាន់តែស្រស់ស្អាតជាងមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

កីឡា៨ នាទីutes មុន

ក្មេងប្រុសម្នាក់ត្រូវបានចាប់ខ្លួនក្រោយសង្ស័យផ្ញើសារគំរាមភរិយា Havertz

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ការសិក្សា៖​ ​១ទសវត្សរ៍ មនុស្ស​១៦លាននាក់នៅឥណ្ឌា​​ស្លាប់​ដោយ​ចំណែក​ខ្យល់​​ពុល​

ព័ត៌មានជាតិ១៦ នាទីutes មុន

អភិបាលខេត្តកំពង់ចាម​ បញ្ជូន​ទឹក​សង្គ្រោះ​ស្រូវ​ប្រាំង​ជិត​ ​១ម៉ឺន​ហិកតា​ តាម​ការ​ស្នើសុំ​ពីអាជ្ញាធរ​​ខេត្ត​ព្រៃវែង​

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

Sokha Hotels

ព័ត៌មានពេញនិយម