ជីវិតកម្សាន្ដ
DJ Soda សម្ដែងចង់កក្រើកឆាក តែទស្សនិកជនឈរស្ងៀមដូចកំពុងស្ដាប់សុន្ទរកថា (មានវីដេអូ)
នៅក្នុងវីដេអូឃ្លិបមួយ ដែលបង្ហាញពី DJ Soda កំពុងតែធ្វើការប្រគំតន្ត្រីលើឆាកយ៉ាងសប្បាយរីករាយ ខណៈមនុស្សចូលរួមបែរនៅស្ងៀមទ្រឹង ដូចកំពុងស្តាប់សុន្ទរកថា។

ក្នុងនោះវាក៏បានក្លាយជាវីដេអូឃ្លិបដែលមានអ្នកចូលមើលរាប់លានដង ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិតទូទាំងពិភពលោក បន្ទាប់ពីទំព័រហ្វេសប៊ុក Sarawak Aritok 2 បានបង្ហោះវីដេអូពីពិធីបុណ្យ Borneo Music Festival Live 2022 ដែលធ្វើឡើងនៅ Sarawak លើកោះ Borneo ប្រទេសម៉ាឡេស៊ី កាលពីចុងសប្ដាហ៍។

នៅក្នុងវីដេអូឃ្លិបនោះ បង្ហាញពី DJ Soda ដែលជាឌីជេស្រីសិចស៊ី និងជាចំណុចលេចធ្លោមួយក្នុងពិធីបុណ្យឆ្នាំនេះ។ ប៉ុន្តែជំនួសឲ្យទស្សនិកជនរីករាយនឹងការសម្ដែងនោះ លោត និងរាំតាមតន្ត្រីដែល DJ Soda កំពុងប្រគំ។ ផ្ទុយទៅវិញ បង្ហាញថា អ្នកមើលភាគច្រើនកំពុងឈរស្ងៀម ហើយហាក់មិនចាប់អារម្មណ៍នឹងការសម្ដែងរបស់តារាល្បីមកពីកូរ៉េខាងត្បូងនេះទេ។

យ៉ាងណាមិញ ក្រោយឃ្លិបនោះបានបង្ហោះ ក៏មានអ្នកចូលមើលរហូតដល់ ១.២លានដង ហើយមហាជនជាច្រើន ដែលជាហ្វេនរបស់ DJ Soda ក៏ចូលមកបញ្ចេញមតិយោបល់ដូចៗគ្នាថា ពួកគេពិតជាភ្ញាក់ផ្អើល ចំពោះប្រតិកម្មរបស់ហ្វូងមនុស្ស ដែលពេញមុខឆាក រួមទាំងការសម្ដែងលើឆាករបស់ DJ Soda ផងដែរ។ ប៉ុន្តែទស្សនិកជននៅស្ងៀមទ្រឹង រហូតអ្នកលេងអ៊ីនធឺណិតសួរថា តើបងប្អូននៅទីនោះ មកដើម្បីស្ដាប់ការថ្លែងរបស់អ្នកនយោបាយឬអត់?
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ោមខ្មៅដែល Lisa កាន់ក្នុងបទ “Pink Venom” គឺជាផ្លែពិត ឯតម្លៃថ្លៃមិនធម្មតា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី