ជីវិតកម្សាន្ដ
Idol តន់ ចន្ទសីម៉ា ខេម ទៅដល់កូរ៉េហើយ ត្រៀមបងប្អូនខ្មែរយើងនៅកូរ៉េ ដឹងតែសប្បាយហើយ
ក្រុមអ្នកសិល្បៈសុទ្ធតែជាកំពូលតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា បានធ្វើដំណើរតាមយន្តហោះទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ ដើម្បីចូលរួមការប្រគុំតន្ត្រីដ៏ធំមួយ ក្រោមវត្តមានបងប្អូនខ្មែរយើងរាប់ម៉ឺននាក់ដែលកំពុងរស់នៅទីនោះ។

ព្រឹត្តិការណ៍ដ៏ធំលើទឹកដីកូរ៉េខាងត្បូងដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនេះ នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុង អានសាន នាពហុកីឡាដ្ឋាន WA STADIUM កម្មវិធីនេះត្រូវបានរៀបចំដោយ៖
-ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
-ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ
-សាលាក្រុងអានសាន
-ក្រុមការងារយុវជន ESEA
សហការឧបត្ថម្ភ
-Galaxy Navatra Group
GmoneyTrans

តារាចម្រៀងល្បីៗដែលត្រូវចូលរួមមាន កំពូលតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra មានកញ្ញា តន់ ចន្ទសីម៉ា លោក ខេម លោក Tempo Tris លោក Rawyer។ ក្រៅពីតារាចម្រៀងក្នុងផលិតកម្ម Galaxy ក៏មានតារាចម្រៀង ជាច្រើនទៀតដូចជា រ៉ូលីន កញ្ញា សុន ស្រីណុន លោក ផាន់ ស៊ីថេត កញ្ញា ចាន់ ឡៃវល័ក្ខ លោក វណ្ណ ផាន់ណារ៉ា លោក យ៉ែម សំអូន និងតារាកិត្តិយសជាច្រើនរូបទៀត។

ដូចដែលបានរៀបរាប់ខាងលើ សូមគោរពអញ្ជើញពុកម៉ែបងប្អូន អញ្ជើញទៅចូលរួមដោយកម្មវិធីគ្រោងធ្វើរួមមាន: ពិធីសាសនាភ្ជុំបិណ្ឌ ល្បែងប្រជាប្រិយ សម្តែងសិល្បះ ការប្រគុំតន្រ្តី រាំលេងកម្សាន្តរហូតដល់ចប់ចូលរួមដោយសេរី ។ អាស័យដ្ឋាន: 경기 안산시 단원구 초지동 (안산와스타디움)បងប្អូនដែលចង់បានស្តង់ សូមទំនាក់ទំនង: ០១០-៨០៥៥-០៨០១ ០១០-៥៩៤៤-២១២៧។

មហាជនបានដាក់ក្ដីរំពឹងថា ព្រឹត្តិការណ៍ដ៏ធំលើទឹកដីកូរ៉េខាងត្បូងដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនេះ នឹងមានបងប្អូនខ្មែរយើងទៅចូលរាប់ម៉ឺននាក់ ជាក់ជាមិនខាន ត្បិតអីក្រៅពីការសប្បាយរីករាយ បែបប្រពៃណីខ្មែរ ក៏ជាឱកាសអាចឲ្យបងប្អូនខ្មែរយើងមកពីតំបន់ឆ្ងាយ ធ្វើការងាររកស៊ីក្នុងប្រទេសកូរ៉េ មកជុំគ្នានៅទីនោះតែម្ដង៕










-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ