ជីវិតកម្សាន្ដ
គម្រប់ខួប ៤១ឆ្នាំ ហ្វាន ពីងពីង បង្ហាញសម្រស់ស្អាតដូចទេពធីតា
ក្នុងឱកាសគម្រប់ខួបកំណើតឈានចូល ៤១ឆ្នាំ តារាស្រីចិន ហ្វាន ពីងពីង (Fan Bingbing) បង្ហាញសម្រស់ក្មេងជាងវ័យ និងស្រស់ស្អាតប្រៀបបាននឹងទេពធីតា បើមិនប្រាប់អាយុគេទេ គ្រប់គ្នាមុខតែស្មានថានាងទើបម្ភៃប្លាយប៉ុណ្ណោះ។

ហ្វាន ពីងពីង ត្រូវបានទស្សនិកស្គាល់ច្បាស់ថាជារាជនីសម្រស់នៃឧស្សាហកម្មកម្សាន្តចិនអស់រាប់ឆ្នាំមកហើយ ចាប់តាំងពីនាងចូលប្រឡូកក្នុងសិល្បៈមកម្ល៉េះ។ នាងជាតារាសម្ដែង និងជាតារាបង្ហាញម៉ូដដ៏ពេញនិយមក្នុងចំណោមម្ចាស់ម៉ាកយីហោល្បីៗទាំងនៅក្នុងស្រុក និងអន្តរជាតិ។ ថ្វីត្បិតពីរបីឆ្នាំមុនកេរ្តិ៍ឈ្មោះរបស់នាងហាក់ថមថយ ព្រោះរឿងអាស្រូវ ប៉ុន្តែពេលនេះនាងវិលចូលពិភពសិល្បៈវិញ ហើយនៅតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។

ដោយឡែក កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅថ្មីៗនេះ តារាសម្តែង ហ្វាន ពីងពីង បានប្រារព្ធខួបកំណើតគម្រប់អាយុ ៤១ឆ្នាំ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់នាងយ៉ាងរីករាយ។ ប៉ុន្តែអ្វីដែលទស្សនិកជនចាប់អារម្មណ៍ គឺកម្រងរូបថតជាច្រើនសន្លឹករបស់ ពីងពីង ក្នុងថ្ងៃខួប ពិតជាមើលទៅក្មេងជាងវ័យ មិនគួរឱ្យជឿថា នាងមានវ័យសែសិបប្លាយហើយទាល់តែសោះ។ ឃើញបែបនេះ ម្នាក់ៗនាំគ្នាពោលសរសើរសម្រស់របស់នាងព្រោងព្រាត។

ក្រោយពីពោលសរសើរសម្រស់របស់ ហ្វាន ពីងពីង រួចមក ហ្វេនៗក៏នាំគ្នាសម្តែងនូវការអបអរសាទរ និងចូលទៅខមមិនជូនពរនាងយ៉ាងច្រើន សូមឱ្យនាងជួបតែសុភមង្គល ហើយឆាប់រកបានដៃគូជីវិតដែលសក្តិសម៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហ្វាន ពីងពីង វិលចូលសិល្បៈ សាងកេរ្តិ៍ឈ្មោះម្ដងទៀត ក្រោយរឿងអាស្រូវស្ងប់ស្ងាត់
ចុចអាន៖ រូបថតកាលពីក្មេងរបស់តារាស្រីចិន ៥រូប កំពុងល្បីល្បាញលើបណ្ដាញសង្គម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ