ជីវិតកម្សាន្ដ
៤ យ៉ាងគួរដឹងសម្រាប់អ្នកចង់ទៅលេងកំពតលើកដំបូង
គម្រោងដំណើរកម្សាន្តក្នុងពេលឈប់សម្រាកឬថ្ងៃបុណ្យ តើអ្នកចង់ទៅណាទេ? ចង់ទៅកំពតលេង ប៉ុន្តែមិនដឹងទៅស្នាក់នៅឯណា? ធ្វើដំណើរយ៉ាងម៉េច? ទៅទីណាខ្លះ? និងញ៉ាំអ្វីខ្លះ? អត្ថបទនេះនឹងបង្ហាញគន្លឹះខ្លីៗមួយចំនួន សម្រាប់គ្រប់គ្នាគួរដឹងក្នុងការធ្វើដំណើរទៅកំពតលើកទីមួយ!
១. មធ្យោបាយធ្វើដំណើរ

ប្រសិនបើមានពេលវេលាគ្រប់គ្រាន់ ការធ្វើដំណើរតាមរថភ្លើងដើម្បីទៅខេត្តសមុទ្រមួយនេះ ជាជម្រើសល្អមួយ។ ការធ្វើដំណើរតាមរថភ្លើង នឹងធ្វើឲ្យអ្នកបានភ្លក់រសជាតិថ្មី ក៏ដូចជាទទួលបានអារម្មណ៍ប្លែកជាមួយនឹងទេសភាពដែលអមតាមដងផ្លូវទម្រាំទៅដល់ខេត្ត។ សម្រាប់តម្លៃរថភ្លើងក្នុងម្នាក់ត្រឹមតែ ២៨០០០ រៀលប៉ុណ្ណោះ។ ប្រសិនមិនចង់ចំណាយពេលយូរតាមផ្លូវដែក អ្នកក៏អាចធ្វើដំណើរតាមរថយន្តក្រុងឬម៉ូតូខ្លួនឯង។

២. កន្លែងស្នាក់នៅ

ទៅដល់កំពត អ្នកអាចជ្រើសរើសក្នុងការស្នាក់នៅតាមចំណូលចិត្ត ដោយមានជម្រើសជាច្រើនក្នុងក្នុងខេត្តនេះ។ អ្នកអាចផ្លាស់ប្ដូរការស្នាក់នៅពីការគេងបែបសុខស្រួល មកគេងបែបធម្មជាតិ (តង់) ឬគេងក្នុងផ្ទះស្នាក់នៅតាមមាត់ព្រែក បឹងកាឡូ រីសតតូចធំ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និងស្រស់ស្រាយបែបស្ងប់ស្ងាត់។ ដើម្បីប្រាកដថានឹងមានបន្ទប់តាមដែលចង់បាន អ្នកគួរកក់មុនតាមរយៈលេខទូរសព្ទ ឬ booking.com យ៉ាងហោចមួយទៅពីរថ្ងៃមុន។
៣. ការទទួលទាន
ត្បិតតែកំពតជាខេត្តសមុទ្រ តែអ្នកក៏អាចញ៉ាំអាហារផ្សេងក្រៅពីគ្រឿងសមុទ្របាន ប្រសិនមិនចំណូលសាច់ទឹកប្រៃ។ រីឯអាហារតាមដងផ្លូវពិតជាសំបូរ ទោះវាមិនសូវថ្លៃ តែមានរសជាតិមិនចាញ់ហាងធំៗប៉ុន្មានទេ។ ទីរួមខេត្តកំពតពិតជាទីក្រុងដ៏ស្រស់ស្អាតមួយរបស់កម្ពុជា ចំណែកក្នុងពេលរាត្រីក៏សែនមនោរម្យ អ្នកអាចញ៉ាំអាហារពេលល្ងាចនៅលើទូកអមជាមួយនឹងបទភ្លេងពិរោះៗនៅលើដៃសមុទ្រខេត្តផងដែរ។
៤. ទីកន្លែងកម្សាន្តក្នុងខេត្តកំពត

បើនិយាយពីកន្លែងកម្សាន្តនៅក្នុងខេត្តកំពតវិញ មិនខ្វះទេ សំខាន់ឱ្យតែលោកអ្នកមានពេលវេលាក្នុងការធ្វើដំណើរនឹងកម្លាំង។ Kpt plus សូមប្រាប់ទីកន្លែងមួយចំនួនដើម្បីជាភាពងាយស្រួលដល់លោកអ្នកមានដូចជា ភ្នំបូកគោ ត្រពាំងសង្កែ ទំនប់ម្លេច កោះសេះ ភូមិក្ដាត ទឹកធ្លាក់វាលពួច ទឹកធ្លាក់តាដា។ល៕
អត្ថបទ៖ សន ផានិត
ចុចអាន៖ ចំណាយតិចតែសប្បាយអស់ដៃ សម្រាប់អ្នកគ្រោងទៅមណ្ឌលគិរីបែបផ្សងព្រេង

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?