ជីវិតកម្សាន្ដ
ខាត់ ចំរើន ត្រូវការឈាមបន្ទាន់ ក្រោយសម្រាកនៅមន្ទីរពេទ្យជិត ១ ខែ
តារាកំប្លែង និងអ្នកចម្រៀងបុរាណលោក ខាត់ ចំរើន ប្រកាសត្រូវការឈាមបន្ទាន់ ក្រោយចូលសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ អស់រយៈពេលជិត ១ ខែ។

កាលពីថ្ងៃទី ៣០ ខែសីហា តារាកំប្លែងលោក អ៊ឹម ជីវ៉ា បានធ្វើការប្រកាសពីដំណឹងនៃការធ្លាក់ខ្លួនឈឺរបស់តារាកំប្លែង ខាត់ ចំរើន ដែលត្រូវការបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារ ជំងឺខូចក្រលៀន និង ក្រិនថ្លើម។ ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនសម្តែងក្តីអាណិតគ្រប់គ្នាហើយថែមទាំងជូនពរឲ្យតារាកំប្លែង ខាត់ ចំរើន ឆាប់ជាសះស្បើយពីជំងឺ។ ដោយឡែកបន្ទាប់ពីការចូលសម្រាកព្យាបាលមួយរយៈស្រាប់តែពេលនេះ មានការជូនដំណឹងជាថ្មីថា លោក ខាត់ ចំរើន កំពុងត្រូវការឈាមបន្ទាន់ដើម្បីសង្គ្រោះ។

បើតាមការឲ្យដឹងពីពិធីករលោក សុខ រ៉ាស៊ី បានបញ្ជាក់ថាសូមបងប្អូនជួយផ្តល់ឈាមជូនបង ខាត់ ចំរើន ផងពេលនេះគាត់ត្រូវការឈាមបន្ទាន់នៅកាល់ម៉ែត្រ។ ចំណែកលោក អ៊ឹម ជីវ៉ា បាននិយាយដែរថា ដំណឹងបន្ទាន់ សូមបងប្អូនជួយតារាកំប្លែងលោក ខាត់ ចំរើន ផងពេលនេះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រហើយត្រូវការឈាមជាបន្ទាន់។

ប្រភពបានបន្ថែមទៀតថា បើបងប្អូនណាអាណិតគាត់មេត្តាជួយផ្តល់ឈាមឲ្យគាត់ផង ជួយគ្នាបងប្អូនជាពិសេសសិល្បករដូចគ្នា។ សូមបញ្ជាក់ថា តារាកំប្លែងរូបនេះមានជំងឺក្រិនថ្លើម។ ជួយគ្នាក្នុងគ្រាមានអាសន្ន អំពើល្អមិនសាបសូន្យ៕
អត្ថបទ៖ ចាន់រ៉ា

-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន