Connect with us

ជីវិតកម្សាន្ដ

ប៊ុត សីហា ប្រាប់មូលហេតុនៃការពន្យារពេល ឆ្លើយតបអ្នកគាំទ្ររឿងចូលផលិតកម្ម Galaxy Navatra

បានផុស

នៅ

កាលពី​ថ្មីៗ​នេះ​ តារាចម្រៀង​លោក ប៊ុត សីហា ដែលជា​ម្ចាស់​ពាន​កម្មវិធី​ The Voice Cambodia ​រដូវ​កាល​ទី​ ១ ​បានប្រកាស​វិល​ចូល​សិល្បៈ​ជាថ្មីឡើងវិញ​ ជាមួយនឹង​ការសន្យា​កែប្រែ​កំហុស​របស់​ខ្លួន​មិន​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយដំណឹងនៃការវិលចូលសិល្បៈរបស់លោក ប៊ុត សីហា គឺបានធ្វើឲ្យអ្នកគាំទ្រម្ចាស់ពានរូបនេះ បង្ហាញការសប្បាយចិត្តហើយលើទឹកចិត្តគ្រប់គ្នា។ ​ទន្ទឹមគ្នា​នោះដែរ ​ស្រាប់​តែមាន​ដំណឹង​ល្អ​ថែមទៀត ​គឺ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បានសម្រេច​ផ្ដល់ឱកាស​ឲ្យ​លោក ប៊ុត សីហា ចូលក្នុង​ផលិតកម្ម Galaxy Navatra​ តប​តាម​ការ​ជ្រោមជ្រែង​ពី​សំណាក់​លោក​គ្រូ ម៉ិច សីហា។​

​បន្ទាប់ពី​ការប្រកាស​ផ្តល់ឱកាស​ពី​អ្នកឧកញ៉ា​ ឡេង​ ណា​វ៉ា​ត្រា គេ​ឃើញ​មាន​អ្នកគាំទ្រ​មួយចំនួន​ធ្វើការ​សួរនាំ​ និង​ចង់ដឹង​លោក ប៊ុត សីហា ចូល​ផលិតកម្ម​ Galaxy Navatra​។​ ភ្លាមៗ​នៅ​ថ្ងៃទី​ ១៤​ ខែកញ្ញា ឆ្នាំ​ ២០២២ ​លោក ប៊ុត សីហា​ ក៏​តប​សំនួរ​នេះ​ថា​«​បង​ប្អូន​ឆាត​សួរ​ និង​ខ​មិន​សួរ​ខ្ញុំ​ច្រើនណាស់ ​ថា​ខ្ញុំ​ចូលក្នុង​ផលិតកម្ម​មហា​យក្ស​កាឡាក់ស៊ី​ថ្ងៃ​ណា​?​ ហើយ​ចង់​ឲ្យ​ខ្ញុំ​ចូល​កាឡាក់ស៊ី​ណាស់​។​ ថ្ងៃស្អែក​ខ្ញុំ​នឹង​ផ្តល់ដំណឹង​ជូន​បងប្អូន​នៅពេល​ល្ងាច ​អរគុណ​សម្រាប់បងប្អូន​ដែល​គ្រាំទ្រ​ខ្ញុំបាទ ប៊ុត សីហា ហើយនិង​ខំប្រឹង​ជំរុញ​ខ្ញុំ​គ្រប់បែបយ៉ាង​»​។​

​ដោយ​ធ្វើតាម​ការសន្យា​តារាចម្រៀង​លោក ប៊ុត សីហា បានធ្វើការ​បញ្ជាក់​ទៅកាន់​អ្នកគាំទ្រ​ជាថ្មី​ថា​ បងប្អូន​ឆាត​មក​ច្រើន​ និង​ចង់ដឹង​រឿង​ខ្លះៗ​អំពីខ្ញុំ​ ហើយ​ខ្ញុំ​បាន​សន្យាថា ​នឹង​ប្រាប់​បងប្អូន​នៅ​ល្ងាច​មិញដោយ​សារ​មានការ​ងារ​ខ្លះ​ខាង​អ្នកសម្របសម្រួល និង​គ្រប់គ្រង​មិនទាន់​ឲ្យ​បង្ហាញ​ អ៊ីចឹង​ហើយ​ខាង​អ្នកគ្រប់​គ្រង​ និង​ពន្យារ​ពេល​ទៅ​ថ្ងៃ​ច័ន្ទ​វិញ​ ដោយ​បង្ហាញ​ជាមួយ​ និង​បងៗ​សារ​ព័ត៌មាន​ហើយ​ នឹង​បង្ហាញ​នូវ​អ្វី​ពិសេសៗ​ខ្លះ​នៅថ្ងៃនោះ​។​

​លោក ប៊ុត សីហា បន្ថែមទៀតថា ខ្ញុំបាទ​សូម​អ​ធ្យាស្រ័យ​ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ​។​ សង្ឃឹម​បងប្អូន​ និង​យល់​នូវ​ការងារ​នោះ​ចំពោះ​ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​មិន​ឲ្យ​បងប្អូន​ខកចិត្ត​ទេ​ តែ​ពេលនេះ​ខ្ញុំ​មិនទាន់​បង្ហាញ​អ្វី​ទេ​ចាំលទ្ធផល​ចេញមក​ជា​ផ្លូវការ​សិន អរគុណ​អ្នកគាំទ្ររបស់​ខ្ញុំបាទ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម