ជីវិតកម្សាន្ដ
គឹម លីហ្សា អួតថា អ្នកលក់អនឡាញស្រែកតែមួយថ្ងៃ បានលុយច្រើនជាងអ្នកធ្វើការមួយខែ
អតីតតារាសម្តែងអ្នកនា គឹម លីហ្សា សុខ ៗស្រាប់តែធ្វើឲ្យមហាជនមានចម្ងល់គ្រប់គ្នា ខណៈ ដែលតារាស្រីរូបបានប្រកាសដោយអំនួតខ្លួនថា សម្រាប់ការងារអ្នករកស៊ីអនឡាញបើប្រៀបនឹងអ្នកធ្វើការងារផ្សេងៗគឺ អ្នកលក់អនឡាញស្រែកតែមួយថ្ងៃ គឺទទួលបានប្រាក់កម្រៃច្រើនជាងអ្នកធ្វើការមួយខែឯណោះ។

ការលើកឡើងរបស់អ្នកនាង គឹម លីហ្សា នេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រលើកជាសំនួរថា អាចជាចេតនារបស់នាងបង្ហាញពីភាពជោគជ័យរបស់ខ្លួនឬគ្រាន់តែជាគន្លឹះ ដើម្បីបំផុសគំនិតសម្រាប់អ្នករកស៊ីអនឡាញ?។ យ៉ាងណាមិញ ក៏មានមតិខ្លះគាំទ្រនិងខ្លះទៀតគិតថា លីហ្សា និយាយនេះហាក់បំបាក់ទឹកចិត្តចំពោះអ្នកធ្វើការពេកហើយ។


ផ្អែកតាមខ្លឹមសាររបស់អ្នកនាង គឹម លីហ្សា ដែលបានឆ្លើយចំពោះការរិះគន់បង្អាប់អ្នករកស៊ីតាមអនឡាញ នាងបានលើកឡើងថា អ្នកខ្លញមើលងាយអ្នកលក់Onlineតែប្រាក់ខែខ្លួនឯងមួយ១ខែមិនបានស្មើអ្នកលក់Onlineស្រែកមួយថ្ងៃផង។ កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះមិនអាចស្វែងរកការសួរនាំពីតារាស្រី គឹម លីហ្សា បាននៅឡើយទេ ជុំវិញការលើកឡើងខាងលើនេះ។


តារាស្រីអ្នកនាង គឹម លីហ្សា ក្រោយពេលជោគជ័យ លើអាជីសិល្បៈអស់មួយសន្ទុះធំនោះគឺតារាស្រីរូសស្រស់ម្នាក់នេះ ក៏បានសម្រេចចិត្តដឹកដៃគូស្នេហ៍ ដែលជាអាណិកជនខ្មែររស់នៅក្រៅប្រទេសចូលរោងការតាមប្រពៃណី។ ខណៈក្រោយមកនាងក៏បានសម្រេចផ្អាកពីអាជីពសម្តែងចេញទៅរស់នៅសាងសុភមង្គលគ្រួសារជាមួយស្វាមីមួយរយៈធំផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ