Connect with us

ជីវិតកម្សាន្ដ

Mai Davika ទម្លាយតម្លៃហាងកាហ្វេផ្ទាល់ខ្លួន ចាប់ពីបើកដំបូង រហូតដល់ក្លាយជាវិមាន

បានផុស

នៅ

ក្រៅ​ពី​មាន​រូប​សម្រស់​ស្រស់​ស្អាត និង​មាន​ទេព​កោសល្យ​ក្នុង​វិស័យ​សិល្បៈ Mai Davika ក៏ជា​ម្ចាស់​ហាង​កាហ្វេ​មួយ​ឈ្មោះ​ថា Missstar ខណៈនាងបានទម្លាយពីតម្លៃ ចាប់តាំងពីបើកដំបូង រហូតដល់ក្លាយជាវិមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ​ដែរ ​​អាជីវកម្ម​ហាង​កាហ្វេ​ Missstar ​ក៏ត្រូវ​បានគេដឹងថា នាង​បាន​តាំង​ចិត្ត​ធ្វើនិង​ស្រលាញ់​ជា​ខ្លាំង។ បន្ទាប់ពីនាងខិតខំធ្វើ តាំងពីតូច រហូត​ដល់ធំ​ស្កឹមស្កៃ​ដូច​វិមាន​មកដល់ពេលនេះ។

ដោយឡែក ​កាលពីពេលថ្មីនេះ តារា​សម្ដែង ​Mai Davika បានធ្វើវីដេអូឃ្លីបមួយ​បង្ហោះលើ Channel ផ្ទាល់ខ្លួនដោយ​ដាក់​ចំណងជើង​ថា “​ទស្សនា​ព្រះរាជាណាចក្រ ២០០លានបាត (៥លានដុល្លារ)! ហាងកាហ្វេ Misstar cafeរបស់ Davika។”

នៅ​ក្នុង​វីដេអូ​ឃ្លិប​នោះ​ ​​​ស្ត្រី​ជំនួញ​ដែលជាម្ចាស់ហាង​កាហ្វេ​​រូប​នេះ បាននិយាយថា​​ បើក​បាន​៧-៨​ឆ្នាំ​ ហើយ​នាង​មាន​មោទនភាព​ខ្លាំង​។ ព្រោះ​ហាងនេះ ​ចាប់ផ្តើម​ពីដំបូង សូម្បីតែឡូហ្គោរបស់ហាង​ក៏បាន​វិនិយោគ​លើ​ការ​រចនា​ខ្លួនឯង​ដែរ។ ដែលបរិយាកាសខាងក្នុង ពោរពេញដោយភាព​ប្រណីត តុបតែង​តាម​បែបអឺរ៉ុប និង​មុំ​ដើម្បី​ថត​រូប​ផ្សេងៗ ក្នុង​នោះ​ក៏​មាន​កន្លែង​រៀប​អាពាហ៍ពិពាហ៍​ទាំង​ក្នុង​សាល និង​ខាង​ក្រៅ​សម្រាប់​អ្នក​គាំទ្រ​ បាន​ទស្សនា​ផង​ដែរ។

យ៉ាងណាមិញ ​នៅពេល​គេ​​សួរថា​ ​ហាងកាហ្វេ​ Missstar បានទទួលដំណឹង​ថា​ ចាប់តាំង​ពី​បើក​ដំណើរការ​ដំបូង​មក​ទល់​​បច្ចុប្បន្ន​ តើ​ពិតជា​ចំណាយ​អស់​ប្រាក់​២០០លានបាត​ពិត​ឬ​អត់ នាង​បាន​ឆ្លើយ​ថា កើនឡើង​ជា​បណ្តើរៗ ដោយ​ចាប់ផ្ដើម​ពី​តាំងពី​ដី​មួយ​ឡូត៍ ​រហូត​ដល់​​ម្ដាយ​របស់​នាង​ទិញ​ដី​ដែល​នៅជិតៗ​នោះបន្ថែម​​​​ ដើម្បី​ពង្រីក​ហាង​ឲ្យ​កាន់តែ​ធំ​ឡើង​ទៅ។ ទន្ទឹម​នោះ​ ​នៅ​ពេល​ដែល​​វិនិយោគ នាង​ធ្វើវាដោយ​អស់​ពីចិត្ត ហើយ​ចង់ឲ្យ​អតិថិជន​មក​កំសាន្ត​អារម្មណ៍​ដូច​ជា​នៅផ្ទះ​របស់​ខ្លួន​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Mai Davika បញ្ចេញរូបគូស្នេហ៍ អបអរថ្ងៃកំណើតមិត្តប្រុសឈានចូលវ័យ ៣៩ ឆ្នាំ

ចុចអាន៖YaYa ញ៉ាំអាហារជាមួយគូស្នេហ៍ អ្នកគាំទ្រផ្ដោតលើឈុតរបស់នាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួន

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ហ្សេលេនស្គី៖ បើ​អ៊ុយក្រែន​ដក​ច្បាប់​អាជ្ញាសឹក​សម្រាប់​​ការ​បោះឆ្នោត នោះ​រុស្ស៊ី​នឹង​ឆ្លៀតឱកាស​វាយ​លុក

ព័ត៌មានជាតិ៧ នាទីutes មុន

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់បំពេញការងារបន្ថែមទៀត

Jiv Jetsu
កីឡា១២ នាទីutes មុន

កីឡាករ​ជឺជីតស៊ូ​កម្ពុជា សុបញ្ញា ឈ្នះ​មេដាយ​មាស​នៅ​អាមេរិក

ព័ត៌មានជាតិ១២ នាទីutes មុន

អភិបាលរាជធានីភ្នំពេញថាការដាក់អនុវត្តន៍ផ្លូវថ្មើរជើងធ្វើឱ្យអាជីវករលក់ដាច់ជាងមុន

Sokha Hotels

ព័ត៌មានពេញនិយម